ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងឆ្លងទ្វីប ជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង

រូបភាពពី៖​ XINHUA

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកាលពីព្រឹកថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានលម្អិត នៃការបាញ់បង្ហោះកំពុងត្រូវបានវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

អគ្គសេនាធិការគឺជាការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងសមយុទ្ធយោធាដែលធ្វើឡើងដោយកូរ៉េខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មដែលបរាជ័យកាលពីចុងខែមុន ដែលបង្កឱ្យមានការរិះគន់ថ្មីៗ ពីគណបក្សនយោបាយធំៗរបស់ប្រទេសនេះផងដែរ ។

អ្នកនាំពាក្យគណបក្សអំណាចប្រជាជនកំពុងកាន់អំណាចបានឲ្យដឹងថា “វាជាទង្វើ នៃអរិភាពដែលគំរាមកំហែងសន្តិភាពនៅឧបទ្វីបកូរ៉េ” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់ជប៉ុន ថាបានបង្កើនភាពតានតឹងនៅក្នុងតំបន់ដោយការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែមិនមានការលើកឡើងអំពីការបាញ់មីស៊ីលនេះនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top