ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាអ.ស.ប៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានរំពឹងថានឹងឡើងមកកាន់ស្នាក់ការ UN ក្នុងខែកញ្ញានេះ

Xinhua

អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Ferit Hoxha ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ (អ.ស.ប)របស់ប្រទេសអាល់បានី ដែលប្រទេសនេះកាន់តំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែកញ្ញានេះ បានថ្លែងថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងមកកាន់ទីស្នាក់ការអង្គការ សហប្រជាជាតិនៅក្នុងខែកញ្ញានេះ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Hoxha បានថ្លែងថា លោកគិតថា លោក Zelensky នឹងចូលរួមដោយផ្ទាល់នូវកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន ដែលបានគ្រោងទុកនៅថ្ងៃទី២០ ខែកញ្ញា នៅក្នុងអំឡុងសប្តាហ៍កម្រិតខ្ពស់ប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ។

លោកបានប្រាប់ដល់អ្នកយកព័ត៌មានថា “ខ្ញុំស្ទើរតែអាចបញ្ជាក់បាន ប៉ុន្តែជាការពិតវាមិនអាស្រ័យលើខ្ញុំទេថា ប្រធានាធិបតី Zelensky នឹងនៅក្នុងទីក្រុង New York” ។

លោកឯកអគ្គរដ្ឋទូតបានថ្លែងទៀតថា “វានឹងជាលើកដំបូងដែល គាត់មកទីក្រុងញ៉ូវយ៉ក ហើយវាជាលើកដំបូងដែលគាត់ មកអង្គការសហប្រជាជាតិ ហើយវានឹងជាលើកដំបូង ដែលគាត់មកក្រុមប្រឹក្សាសន្តិសុខ” ។

កិច្ចប្រជុំស្តីពីអ៊ុយក្រែន គឺជាព្រឹត្តិការណ៍ហត្ថលេខាមួយ ក្នុងចំណោមព្រឹត្តិការណ៍ហត្ថលេខាចំនួន២ ដែលអាល់បានីគ្រោងនឹងរៀបចំ នៅក្នុងអំឡុងពេលធ្វើជា ប្រធានាធិបតីរបស់ខ្លួន ហើយរឿងមួយទៀតនោះគឺកិច្ចពិភាក្សា បើកចំហស្តីពីភាពជាដៃគូឯកជនសាធារណៈ លើជំនួយមនុស្សធម៌ដែល នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top