ហាណូយ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិករំពឹងថា នឹងបង្កើនការទំនាក់ទំនង ការទូតរបស់ខ្លួន ជាមួយអតីតសត្រូវ គឺប្រទេសវៀតណាម ដល់កម្រិតកំពូល ខណៈដែលប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់ ទីក្រុងហាណូយ នៅក្នុងរយៈពេល១សប្តាហ៍ ក្នុងសកម្មភាពមួយ ដែលអាចធ្វើឲ្យប្រទេសចិន មានការខឹងសម្បារ ជាមួយនឹងការបង្កឲ្យ មានផលប៉ះពាល់អាជីវកម្មផងដែរ ។
ដោយខ្លាចមានប្រតិកម្ម ជាសក្តានុពលពីប្រទេស ជិតខាង ដែលធំជាងនេះ វៀតណាម បានសម្តែងការប្រុង ប្រយ័ត្នដំបូងអំពីការ ធ្វើឱ្យប្រសើរឡើង ។ នោះបាននាំ ឱ្យរដ្ឋបាលលោក បៃដិន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូល ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ រួមទាំងតាមរយៈដំណើរទស្សនកិច្ច ជាច្រើនដងរបស់សមាជិក ជាន់ខ្ពស់នៃរដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងប៉ុន្មានខែថ្មីៗនេះ ។
ការជំរុញដែលមិនធ្លាប់មាន ពីមុនមកបាននាំឱ្យក្រុងវ៉ាស៊ីនតោន រំពឹងថា នឹងឡើងដល់កម្រិតកំពូល នៃចំណាត់ថ្នាក់ការទូតរបស់វៀតណាម រួមជាមួយនឹងប្រទេសចិន និងរុស្ស៊ី ដែលបច្ចុប្បន្នស្ថិតនៅចំណុច២ផ្សេងគ្នានោះ ។
លោក បៃដិន បានថ្លែងជាសាធារណៈកាលពីខែកក្កដាកន្លងទៅនេះ ហើយចាប់តាំង ពីពេលនោះមក មន្ត្រីនៅក្នុងប្រទេសទាំង២ បានបង្ហាញសុទិដ្ឋិនិយមក្រៅផ្លូវការ អំពីការធ្វើឱ្យប្រសើរឡើងពីរជំហាន ទោះបីជាមិនមានសេចក្តីថ្លែងការណ៍ផ្លូវការ ណាមួយត្រូវបានចេញផ្សាយ ពីរដ្ឋាភិបាលទាំង២ក្តី ។
អាចប្រហែលជាកំពុងស្វែង រកការធានាទីក្រុងប៉េកាំង ប្រទេសវៀតណាម កំពុងពិភាក្សាអំពីដំណើរ ទស្សនកិច្ចថ្នាក់កំពូលទៅកាន់ទីក្រុងហាណូយបន្ទាប់ពី ឬសូម្បីតែបន្តិចនេះមុនពេលការ មកដល់របស់លោក បៃដិន នៅថ្ងៃទី១០ ខែកញ្ញា ដោយក្រុមមន្ត្រីបានលើកឡើងថា ប្រធានរដ្ឋចិន ហ្ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រី Li Qiang អាចជួបមេដឹកនាំវៀតណាម នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា