បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Oleksii Reznikov ត្រូវបានប្រកាសដកតំណែង ចេញហើយដោយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ។
គួរឲ្យដឹងដែរថាលោក Reznikov បានដឹកនាំក្រសួង ការពារជាតិ របស់ប្រទេសអ៊ុយក្រែន ចាប់តាំងតែពីមុនការចាប់ផ្តើម នៃប្រតិបត្តិការយោធាពិសេស របស់ប្រទេសរុស្សីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។
នៅក្នុងសេចក្តីប្រកាស ទាំងយប់ ដោយប្រធានាធិបតី Zelensky លោកបានបញ្ជាក់ទៀតថា ការសម្រេចចិត្តផ្លាស់ប្តូរនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីអាចឲ្យក្រសួងការពារជាតិ របស់ប្រទេសទទួលបាននូវរបៀបដឹកនាំថ្មីនិងរបៀបនៃការធ្វើការប្រតិបត្តិការថ្មី។
ក្នុងនោះលោក Zelensky ក៏បានប្រកាសភ្លាមៗឲ្យ លោក Rustem Umerov ដែលកំពុងគ្រប់គ្រងមូលនិធីរដ្ឋ នោះនឹងក្លាយជាអ្នកដឹកនាំថ្មី ជំនួសឲ្យលោក Reznikov ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយ នៅក្នុងសុន្ទរកថារបស់គាត់ ពីរដ្ឋធានីទីក្រុងគៀវថា ៖ខ្ញុំជឿថាក្រសួងត្រូវ ការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃអន្តរការងារមួយទាំងយោធា និងសង្គមទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី