បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានប្រកាសអំពាវនាវឲ្យមាន ការកសាងជញ្ជាំងព្រំដែនថ្មីដែលស្ថិត នៅភាគខាងកើតនៃប្រទេស ជាប់នឹងប្រទេសហ្ស៊កដានី។
ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានធ្វើឡើងនៅក្នុងពេលដែលកំពុងមាន ភាពតានតឹងនៃសកម្មភាពស្វែងរកកន្លែង ជ្រកកោនដោយក្រុមអន្តោប្រវេស របស់ជនជាតិអាហ្វ្រិក។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ៖យើងបានសាងសង់របងមួយ នៅព្រំដែនភាគខាងត្បូងរបស់យើង រួចមហើយទល់នឹងប្រទេសអេហ្ស៊ីប និងបញ្ឈប់ការជ្រៀតចូលពីទីនោះ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
លោកបន្តបែបនេះថា៖ដោយហេតុនេះ យើងនឹងបន្តបញ្ឈប់អ្នកជ្រៀតចូល ជាងមួយលាននាក់ពីទ្វីបអាហ្រ្វិក ដែលនឹងអាចចូលមកដើម្បីបំផ្លាញ ប្រទេសរបស់យើងខណៈដែលឥឡូវនេះ យើងនឹងសង់របងនៅព្រំដែនភាគខាងកើតរបស់យើងទល់នឹងហ្សកដានីទៀតដើម្បីធានាថា នឹងមិនមានការជ្រៀតចូលផ្សេងទៀត ៕
ប្រែសម្រួល៖ ស៊ុន លី