ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹង​ត្រូវ​ទទួល​យក​ឥទ្ធិពល ​ដែល​កំពុង​កើន​ឡើង​របស់​ចិន

ប្រភព ៖ xinhua

ញូវយ៉ក ៖ អត្ថបទមតិមួយបានឲ្យដឹងថា វាហាក់ដូចជាថា ប្រទេសចិន នឹងទទួលបានជោគជ័យក្នុងការស្វែងរករបស់ខ្លួន ហើយទាំងប្រទេសចិន និងសហរដ្ឋអាមេរិក នៅទីបំផុតនឹងរៀនរួមរស់ជាមួយគ្នា និងរីកចម្រើន។

សហរដ្ឋអាមេរិក មិនបានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការចែករំលែកភាព ជាអ្នកដឹកនាំពិភពលោកនោះទេ ហើយចិនក៏មិន បានបង្ហាញពីចំណាប់ អារម្មណ៍ក្នុងការងាកចេញពីសេចក្តីប្រាថ្នាពិភពលោករបស់ខ្លួនដែរ បើទោះបីជាពួកគេអាចហាក់ ដូចជាកំពុងស្ថិតក្នុងការប៉ះទង្គិចគ្នាក៏ដោយ។

លោក Yasar Bukan សាស្ត្រាចារ្យផ្នែកនយោបាយពិភពលោក និងទស្សនវិជ្ជានយោបាយនៅ សាកលវិទ្យាល័យ Toronto Metropolitan បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយរបស់លោក ដែលបានចេញផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក UPI ។

លោកបានសរសេរថា “សហរដ្ឋអាមេរិក មិនបានជោគជ័យ ក្នុងការរារាំងកំណើនរបស់ប្រទេសចិន ហើយទំនងជានឹងមិនអាចទប់ស្កាត់ សេដ្ឋកិច្ចធំបំផុត ទីពីរពីការសម្រេចបាននូវគោលដៅមួយរយឆ្នាំរបស់ខ្លួន” ដោយបន្ថែមថា “ប្រទេសចិនមានវត្តមាននៅជុំវិញ ពិភពលោកទាក់ទងនឹងធនធានមនុស្ស ការវិនិយោគ ផលិតផលដែលផលិត ហើយមតិសាធារណៈរបស់ពិភពលោក អំពីប្រទេសចិន កំពុងផ្លាស់ប្តូរ ។

ប្រទេសចិន គឺជាមជ្ឈមណ្ឌលមួយដែលមានសុន្ទរកថាជាច្រើន និងមានសមត្ថភាព និងឆន្ទៈក្នុងការបង្កើតជាច្រើនទៀត។ មជ្ឈមណ្ឌលមានភាពរួបរួមគ្នា និងមានប្រសិទ្ធភាព។

ជាឧទាហរណ៍ នៅពេលដែលប្រទេសចិន ត្រូវបានរារាំងពីស្ថានីយ៍អវកាសអន្តរជាតិបន្ទាប់ពីការអនុម័តច្បាប់ដោយសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១១ ខ្លួនបានសាងសង់ស្ថានីយ Tiangong ដែលជាស្ថានីយ៍អវកាសអចិន្ត្រៃយ៍។

អត្ថបទនោះបានបន្ដថា “ទន្ទឹមនឹងនោះ ការកើនឡើងនៃរបបប្រជាធិបតេយ្យមិនសេរី និងភាពទន់ខ្សោយ ក្នុងលទ្ធិប្រជាធិបតេយ្យ កំពុងបង្កើតស្ថានភាព ដែលប្រទេសមួយចំនួន កំពុងខិតទៅរកប្រទេសចិន ខណៈដែលប្រទេសខ្លះទៀតកំពុងផ្លាស់ប្តូរឆ្ងាយពីសហរដ្ឋអាមេរិក”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top