ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងបង្កើន​ការ​ឆ្លើយ​តប ​ទៅ​នឹង​ឱសថមិន​ស្រប​ច្បាប់ ចំ​ពេល​មាន​ការ​ភ័យ ​ខ្លាច​ខាង​សុខភាព

ប្រភព ៖ kyodo

តូក្យូ ៖ មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កំពុងរៀបចំផែនការ ជំរុញការឆ្លើយតបរបស់ខ្លួន ចំពោះឱសថស្របច្បាប់ ចំពេលមានការ រីករាលដាលនៃករណីថ្មីៗ ដែលយុវជនបានជួបប្រទះ ផលប៉ះពាល់ធ្ងន់ធ្ងរពីសារធាតុមួយចំនួន។

ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានឲ្យដឹងថា ផលិតផលមួយចំនួន ដែលរួមមានទម្រង់នៃកញ្ឆា ដែលផ្លាស់ប្តូរដោយផ្នែក ត្រូវបានគេបញ្ជាក់ថា មានគ្រោះថ្នាក់ជាងកញ្ឆាពិតទៅទៀត។ ជាមួយនឹងក្តីបារម្ភ នៃករណីកាន់តែច្រើនឡើងៗ ក្រសួងកំពុងស៊ើបអង្កេតអ្នកលក់ និងបានបន្ថែមសារធាតុទៅក្នុងបញ្ជីនៃ “ថ្នាំគ្រោះថ្នាក់” ខុសច្បាប់របស់ខ្លួន ។

ក្រសួងក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលគ្រោងនឹងបើកកិច្ចប្រជុំមួយ នៅចុងខែនេះ ដើម្បីធ្វើការឆ្លើយតបជាផ្លូវការលើថ្នាំ ដែលជារឿយៗ ត្រូវបានលក់តាមអ៊ីនធឺណិត និងនៅក្នុងហាង ដែលមានស្លាកថា “កញ្ឆាស្របច្បាប់”។

ក្រសួងបានបញ្ជាក់ទៀតថា នៅចន្លោះខែមីនា ដល់ខែមិថុនា ឆ្នាំនេះ មនុស្ស ៩នាក់ ដែលយកផលិតផល បង្ហាញរោគសញ្ញា រួមមាន សន្លប់ និងប្រកាច់ ដោយក្នុងនោះ ៨នាក់ ត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top