នៅថ្ងៃទី ៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរ ជូនចំពោះការបើកកិច្ចប្រជុំលើកទី ១០ នៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ ។
លោក Xi Jinping បានលើកឡើងថា តាំងពីការចាប់ដំណើរ ការយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌ នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃកាលពីឆ្នាំ២០១៣ មក រដ្ឋសមាជិកនានា បានប្រកាន់ខ្ជាប់ និងផ្សព្វផ្សាយនូវ”ស្មារតីសៀងហៃ” គាំទ្រគ្នាទៅវិញទៅមក រួមសហការគ្នាដោយស្មោះត្រង់ បន្តជំរុញការកសាងនីតិរដ្ឋ របស់ប្រទេសនានា ពង្រឹងការផ្លាស់ប្តូរអន្តររដ្ឋាភិបាល និងការរៀនសូត្រទៅវិញទៅមក ក្នុងវិស័យយុត្តិធម៌ បន្តធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យសេវាកម្មច្បាប់ គាំពារយ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិ ជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន ពោល គឺបានដើរតួនាទីយ៉ាងសំខាន់ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈ រួមជាមួយរដ្ឋសមាជិកនានា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យច្បាប់ និង រដ្ឋបាលតុលាការ ក្នុងយុគសម័យថ្មី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយគុណភាពខ្ពស់ នៃប្រទេសនានា តាមរយៈការគ្រប់គ្រងដោយច្បាប់ គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន