ព័ត៌មានអន្តរជាតិ

ចិនមានផែនការ ក្នុងការជួយសម្របសម្រួល វិបត្តិនៅប្រទេសនីហ្សៀ

ប្រភព៖ Twitter

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសអំពីបំណង របស់ខ្លួនក្នុងការជួយសម្របសម្រួល ដល់ដំណោះស្រាយ ដើម្បីសន្តិភាពក្នុងវិបត្តិ ដែលកំពុងកើតឡើង នៅប្រទេសនីហ្សៀ។

យោងតាមការ ចេញផ្សាយរបស់ RT បច្ចុប្បន្នក្រៅតែពីទទួលរង នូវទណ្ឌកម្មជាច្រើនពីសំណាក់ ប្រទេសជាច្រើនហើយ នោះប្រទេស នីហ្សៀដែលបានសម្រេចចិត្ត ធ្វើរដ្ឋប្រហារកាលពីខែកក្កដា នោះក៏កំពុងប្រឈមមុខ ទៅនឹងអន្តរាគមន៍បែបយោធា ពីប្រទេសជាតិ ខាងនៅអាហ្វ្រិកផងដែរ ។

សេចក្តីប្រកាសក្នុងការ ជួយសម្របសម្រួល វិបត្តិនៅនីហ្សៀដោយប្រទេស បានធ្វើឡើង ដោយលោកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេស នីហ្សៀគឺលោក Jiang Feng ដោយក្នុងនោះលោក បានបន្ថែមទៀតថា ៖រដ្ឋាភិបាលចិនមានបំណងក្នុងការដើរ តួជាអ្នកសម្របសម្រួលដល់កិច្ចការងារ នេះហើយក្នុងនាមជាប្រទេសដែលគោរព ដល់អធិបតេយ្យភាព របស់ប្រទេសណាណា ទាំងអស់ផង។

លោក Feng ក៏បានបញ្ជាក់ទៀត ដែរថាថា ខណៈពេលនេះប្រទេសចិន នៅតែបន្ត្ឈរជាមួយ ពលរដ្ឋនីហ្សៀ ទោះក្នុងពេលស្ថានការណ៍ នយោបាយ បែបណាក្តីហើយរដ្ឋាភិបាលចិន នៅតែប្តេជ្ញា ចិត្តចំពោះគោលការណ៍មិនជ្រៀត ជ្រែកក្នុងកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសដទៃ នោះជាដាច់ខាត ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top