ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេលជិត៥ខែ ប៉ុណ្ណោះមីយ៉ាន់ម៉ា រកបានប្រាក់ចំណូល ពីវិស័យកសិកម្មរហូតដល់ជាង ១,២៨ ពាន់លានដុល្លារ

Xinhua

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងពាណិជ្ជកម្មបានប្រកាសអំពីទិន្នន័យឲ្យដឹងកាលពីថ្ងៃ អង្គារថា ប្រទេសមីយ៉ាន់ម៉ា រកចំណូលបានជាង១,២៨ពាន់លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញកសិផលក្នុងរយៈពេលជិត៥ខែដំបូង ដោយគិត (ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៥ ខែសីហា) នៃឆ្នាំសារពើពន្ធ ២០២៣-២៤ តួលេខនេះ បានបង្ហាញពីការថយចុះ ធៀបនឹងតួលេខពីមុនជាង១,៤៥ពាន់លានដុល្លាអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ក្រសួងពាណិជ្ជកម្ម មីយ៉ាន់ម៉ា បានឲ្យដឹងថា ភាគច្រើននៃការនាំចេញផលិតផលកសិកម្ម រួមមាន សត្វ និងផលិតផលសមុទ្រ សារធាតុរ៉ែ ផលិតផលព្រៃឈើ និងទំនិញផលិតទៅកាន់ដៃគូពាណិជ្ជកម្មបរទេសរបស់ខ្លួន រួមមានប្រទេសចិន ថៃឡង់ដ៏ បង់ក្លាដេស និងឥណ្ឌា ។

តួលេខរបស់ក្រសួងបានបង្ហាញឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី២៥ ខែសីហា ក្នុងឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ាបានផ្តល់ទិន្នផលជាង៦,១៦ពាន់លានដុល្លារអាមេរិកពីការនាំចេញសរុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top