ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្តើមបើកអង្គជំនុំជម្រះក្តីលើក រណីអំពើពុករលួយរបស់អគ្គមេធាវី នៅរដ្ឋតិចសាស់

[ Album ] Xinhua

ហាវស្តុន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ព្រឹទ្ធសភានៃរដ្ឋតិចសាស់ភាគកណ្តាលនៃសហរដ្ឋអាមេរិក បានចាប់ផ្តើមការជំនុំជម្រះការចោទប្រកាន់លើអគ្គមេធាវីរដ្ឋដែលត្រូវបានព្យួរឈ្មោះ Ken Paxton មកពីគណបក្សសាធារណរដ្ឋលើការចោទប្រកាន់អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងអំពើពុករលួយ ការបំពានផ្លូវច្បាប់ និងការរំលោភបំពានអំណាចផងដែរ ។


ក្រុមមេធាវីតំណាងឱ្យក្រុមការចោទប្រកាន់របស់សភារដ្ឋបានបញ្ចេញភស្តុតាងចំនួន៤.០០០ទំព័រដែលថា ពួកគេគ្រោងនឹងបង្ហាញនៅក្នុងសវនាការ ។ ព្រឹទ្ធសភាបានយល់ព្រមពិចារណាលើមាត្រា១៦នៃមាត្រា២០ ដើមនៃការចោទប្រកាន់ ។

លោក Paxton វ័យ៦០ ឆ្នាំដែលបានបម្រើការជាអគ្គមេធាវីនៅរដ្ឋតិចសាស់តាំងពីឆ្នាំ២០១៥បានសារភាពថាមិនមានកំហុសចំពោះអត្ថបទទាំងអស់ទេកាលពីព្រឹកថ្ងៃអង្គារ ហើយមេធាវីរបស់គាត់បានដាក់សំណើជាច្រើនក្នុងគោលបំណងច្រានចោលអត្ថបទ ឬដកចេញភស្តុតាងពីការពិចារណា ប៉ុន្តែបានបរាជ័យទាំងអស់ ។

លោក Dan Patrick អភិបាលរដ្ឋតិចសាស់ ដែលជាប្រធាននៃអង្គសវនាការ ហើយតែម្នាក់ឯងជាអ្នកសម្រេចចិត្តលើបញ្ហានីតិវិធី បានសម្រេចចិត្តថា លោក Paxton មិនអាចត្រូវបានគេបង្ខំឱ្យបង្ហាញខ្លួនជាសាក្សីនៅឯការកាត់ក្តីរបស់គាត់បានទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សជាង១០០នាក់បានទទួលដីកាកោះដើម្បីផ្តល់សក្ខីកម្មក្នុងរឿងនេះ ។

គេបានដឹងថា ការកាត់ក្តីនេះបានក្លាយជាទស្សនីយភាពនយោបាយដែលទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស ហើយត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងធ្វើឱ្យកក្រើកខាងនយោបាយនៅរដ្ឋតិចសាស់ ជាពិសេសក្នុងចំណោមមេដឹកនាំស្តាំនិយមនៃគណបក្សសាធារណរដ្ឋរបស់រដ្ឋនេះតែម្តង ។

លោក Patrick បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅរដូវក្តៅនេះថា “វាមិនមែនជាការកាត់ក្តីព្រហ្មទណ្ឌនោះទេ ហើយវាមិនមែនជាការកាត់ក្តីរដ្ឋប្បវេណីនោះដែរ ។ វាគឺជាការកាត់ក្តីខាងនយោបាយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top