ព័ត៌មានអន្តរជាតិ

ជប៉ុន ​និង​អាស៊ាន ​បង្កើន​ទំនាក់ទំនង ​ដើម្បី​ជំរុញ​សន្តិសុខ​ ដែនសមុទ្រ ​ចំពេល​មាន​ឥទ្ធិពល ​របស់​ចិន

ប្រភព៖ Kyodo

ហ្សាកាតា៖ ប្រទេសជប៉ុន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ បានធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង របស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងសន្តិសុខដែនសមុទ្រ និងតំបន់ផ្សេងទៀត ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ដែលមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។

ការកើនឡើងនៃទំនាក់ទំនង ដែលត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងហ្សាកាតា កើតឡើងនៅពេល ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបង្ហាញ ផែនការអភិវឌ្ឍន៍ ធនធានមនុស្ស របស់ប្រទេសលោកសម្រាប់មនុស្ស ៥០០០ នាក់នៅក្នុងដែនដូចជាសុវត្ថិភាពដែនសមុទ្រ និងឌីជីថលនីយកម្មក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ប្រទេសជប៉ុន និងមហាអំណាចផ្សេងទៀត រួមទាំង សហរដ្ឋអាមេរិក បាននិងកំពុងស្វែង រកការបង្កើន ការចូលរួមជាមួយប្លុកតំបន់ ដែលមានសមាជិកទាំង១០ ។ សម្រាប់​ផ្នែក​របស់​ជប៉ុន ខ្លួន​បាន​បង្ហាញ​ ពី​គំនិត​ផ្តួចផ្តើម​ការតភ្ជាប់​ដ៏​ទូលំទូលាយ​រវាង​ជប៉ុន ​និង​អាស៊ាន ដើម្បី​ពង្រឹង​ការគាំទ្រ​ដល់​ប្រទេស​អាស៊ាន។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិកមុនថ្ងៃនៅពេលប្រកាសគំនិតផ្តួចផ្តើមថ្មីថា “ប្រទេសរបស់យើងនឹងរីកចម្រើន ជាមួយសមាជិកអាស៊ាន ដោយការលើកកម្ពស់កិច្ចសហប្រតិបត្តិការ បច្ចេកទេសជាមួយពួកគេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top