ហាណូយ៖ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធធានាឱ្យមានការ ផ្គត់ផ្គង់ថាមពល និងប្រេងឥន្ធនៈគ្រប់គ្រាន់ ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃសន្តិសុខថាមពល ចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។
កាសែតនេះបានរាយការណ៍ថា ទិសដៅនេះត្រូវបានប្រកាសបន្ទាប់ពីការរំខានមួយចំនួននៅក្នុងការផ្គត់ផ្គង់ថាមពល រួមទាំងការខ្វះខាតថាមពលផ្នែក ខ្លះនៅភាគខាងជើងក្នុងរដូវប្រាំងឆ្នាំ២០២៣ និងកង្វះខាតប្រេងនៅក្នុងតំបន់ មួយចំនួននៅចុងឆ្នាំ ២០២២។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យបញ្ចប់ផែនការធានាការផ្គត់ផ្គង់អគ្គិសនី សម្រាប់ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃក្នុងខែ ដែលនៅសល់នៃឆ្នាំនេះ និងឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដាច់ភ្លើងមិនត្រូវអនុញ្ញាតក្នុងកាលៈទេសៈណាមួយឡើយ។
យន្តការដើម្បីលើកទឹកចិត្តថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូលត្រូវតែបញ្ចប់ និងដាក់ជូនសម្រាប់ការពិចារណា ខណៈដែលគម្រោងផលិតថាមពល និងបណ្តាញអគ្គិសនី ត្រូវបានស្នើសុំឱ្យដំណើរ ការលឿនជាងមុន។
កាសែតបានរាយការណ៍ទៀតថា ទាក់ទងនឹងការផ្គត់ផ្គង់ប្រេង សម្រាប់ទីផ្សារក្នុងស្រុក លោកបានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាជីវកម្មនានា ធានាឱ្យបានគ្រប់កាលៈទេសៈ ដោយមិនមានការរំខាន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
