ប៉េកំាង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា ព្យុះទីហ្វុង Haikui បានធ្វើឱ្យតំបន់នៅក្នុងប្រទេសចិន មានភាពរាំងស្ងួតរយៈពេល៣ថ្ងៃចាប់តាំងពីបានបោកបក់ ខណៈដែលដុំពពកដែលផ្ទុកសំណើមបានបង្អុរទឹកភ្លៀងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ បើទោះបីជាខ្យល់ព្យុះនេះ បានប្រែក្លាយជា ព្យុះស៊ីក្លូន ដែលបានចុះខ្សោយឥទ្ធិពលរបស់វាក្តី ។
ខណៈនេះដែលក្រុមអ្នកព្យាករណ៍បានបន្តការព្រមានពីភ្លៀងធ្លាក់នៅក្នុងខេត្ត Fujian ហើយព្យុះនេះក៏បាន និងកំពុងធ្វើដំណើរឆ្ពោះទៅតំបន់ភាគខាងលិច គឺទៅកាន់ខេត្ត Guangdong ដែលជាខេត្តមួយនៅក្នុងចំណោមខេត្តដែលមានជាងគេបំផុតរបស់ប្រទេសចិន ដែលជាទីប្រជុំជន គឺ Tangxi ដោយបានរាយការណ៍ថា មានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងទឹកហូរហៀរទៀតផង ។
គេបានដឹងថា ភូមិរាប់សិបបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់លិចយ៉ាងធ្ងន់ធ្ងរ ។ នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មានមនុស្សជាង៣៥០នាក់ បូករួមទាំងមនុស្សចាស់ ស្ត្រី និងកុមារ ត្រូវបានផ្លាស់ប្តូរទីលំនៅពីតំបន់ទំនាបកណ្តាលវិញ ។
រដ្ឋបាលឧតុនិយមរបស់ប្រទេសចិន បានឲ្យដឹងថា តំបន់នៅភាគកណ្តាល និងភាគខាងកើត នៃខេត្ត ក្វាងទុង ក៏ដូចជាផ្នែកខ្លះ នៃភាគខាងត្បូង នៃខេត្ត Jiangxi នៅតំបន់ភាគខាងត្បូង នៃខេត្ត Hunan តំបន់ភាគឦសាននៃតំបន់ Guangxi និងផ្នែកកណ្តាល នៃកោះ Hainan ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ចុះខ្លាំង ហើយព្យុះភ្លៀង នឹងកើតឡើងនៅផ្នែកខ្លះ នៃភាគខាងជើង នៃខេត្ត Guangdong និងតំបន់ឆ្នេរសមុទ្រស្ថិតនៅភាគអាគ្នេយ៍ នៃខេត្តខាងលើ ត្រូវបានគេរំពឹងថា នឹងរងការវាយប្រហារកាន់តែខ្លាំងឡើងថែមទៀត ។
នៅចុងសប្តាហ៍នេះ ព្យុះនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមានឡើងនៅក្នុងខេត្ត Guangxi ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគនិរតី នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅមុនពេលដែលវាអាចនឹងស្ងាប់ស្ងាត់វិញនៅថ្ងៃអាទិត្យ ។
ក្រុមអាជ្ញាធរបានចេញការព្រមានអំពីគ្រោះទឹកជំនន់កើតឡើងនៅតំបន់ភ្នំ និងគ្រោះមហន្តរាយនៅតាមភូមិសាស្ត្រ នៃទីក្រុង Guilin, Laibin, Guigang និង Wuzhou ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា