ព័ត៌មានអន្តរជាតិ

ប្រទេសហ្វាំងឡង់ គ្រោងនឹងបង្កើនការផលិត អគ្គិសនីដោយខ្លួនឯងទ្វេដង

រូបភាពពី៖​ XINHUA

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលហ្វាំងឡង់បានប្រកាសអំពីបំណង ក្នុងការបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួនឲ្យបានទ្វេដងនាពេលខាងមុខ ដើម្បីជំរុញកំណើនថាមពលស្អាតឡើងវិញនៅទូទាំងប្រទេស។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយក្នុងនោះលោកបាននិយាយថា ៖វាមានសារៈសំខាន់បំផុតក្នុងការធានាការផ្គត់ផ្គង់ ដែលអាចទុកចិត្តបាននៅក្នុងទីផ្សារថាមពល ដោយសារចំណែក នៃថាមពលកកើតឡើងវិញដែលប្រែប្រួលកំពុងកើនឡើងហើយ ក្នុងនោះយើងនឹងជំរុញការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។

វិស័យថាមពលខ្យល់នៅប្រទេសហ្វាំងឡង់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកសិដ្ឋានខ្យល់នៅតាមច្រាំងទន្លេងជាច្រើនកំពុងដំណើរការ។

គួរឲ្យដឹងដែរថាគិតត្រឹមចុងខែមិថុនាឆ្នាំ២០២៣ហ្វាំងឡង់ មានតួប៊ីនខ្យល់ចំនួន១៤៦៨ នៅក្នុងប្រទេសហ្វាំងឡង់ ដែលមានថាមពលសរុបជាង៦០០០មេហ្គាវ៉ាត់។ នៅ​ដំណាច់​ឆ្នាំ​នេះ សមត្ថភាព​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ប្រហែល ៧២០០ មេហ្គាវ៉ាត់៕ ប្រែសម្រួល៖ស៊ុនលី

To Top