ព័ត៌មានអន្តរជាតិ

Update៖ កិច្ចប្រជុំកំពូលអាស៊ាន ទទួលបានលទ្ធផលជាផ្លែផ្កា ទោះបីជាពិភពលោក ប្រឈមនឹងវិបត្តិក្តី

រូបភាពពី៖​ XINHUA

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) លើកទី៤៣ បានបិទបញ្ចប់នៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងលទ្ធផលជាបន្តបន្ទាប់ បើទោះបីជាមានភាពមិនច្បាស់លាស់ពីកើនឡើងទូទាំងពិភពលោកក៏ដោយ ។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានថ្លែងនៅគ្រាដែលថ្លែងសុន្ទរកថា បិទកិច្ចប្រជុំកំពូលថា “ក្នុងរយៈពេល៣ថ្ងៃ កិច្ចប្រជុំកំពូលចំនួន១២ត្រូវបានប្រារព្ធឡើង ដែលបណ្តាលឱ្យមានឯកសារលទ្ធផលចំនួន៩០ និងកិច្ចព្រមព្រៀងជាក់ស្តែងមួយចំនួនជាមួយដៃគូ” ។

លោកប្រធានាធិបតីបានថ្លែងថា “ភារកិច្ចធំបំផុតរបស់អាស៊ាន នឹងមិនបញ្ចប់ត្រឹមជាប្រធានតែមួយនេះទេ ។ យើងនឹងបន្តប្រឈមមុខនឹងភាពស្មុគស្មាញនៃបញ្ហាប្រឈមជាសកល” ។

ប្រទេសឥណ្ឌូនេស៊ី បានប្រគល់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤ដល់ឡាវនៅក្នុងពិធីបិទនេះផងដែរ ។

លោក Widodo បានថ្លែងថា “យើងត្រូវតែចាប់ដៃគ្នារុករកបញ្ហាប្រឈមនានា ដើម្បីជាឱកាស រុករកគូប្រជែង ដើម្បីជាការសហការ រុករកភាពផ្តាច់មុខ ដើម្បីជាការរួមបញ្ចូល និងរុករកភាពខុសគ្នាដើម្បីឱ្យមានការឯកភាពគ្នា” ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះដែរ សមាជិកអាស៊ានបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងអាស៊ានបន្ថែមទៀតក្នុងនាមជាអង្គការដែលរឹងមាំ និងរហ័សរហួន បំពាក់ដោយការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នមួយនេះ ។

ឯកសារជាច្រើនត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល ក្នុងនោះរួមមាន ASEAN Concord IV និងសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីអាស៊ានជាចំណុចកណ្តាលនៃកំណើនសេដ្ឋកិច្ច ។

កិច្ចប្រជុំកំពូលក្រោមប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំនេះ មានប្រធានបទ “បញ្ហាអាស៊ាន៖ ចំណុចកណ្តាលនៃកំណើន” ។

គួរបញ្ជាក់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ រួមប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៏ និងប្រទេសវៀតណាម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top