ព័ត៌មានអន្តរជាតិ

Update៖ វិមានក្រឹមឡាំង ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានបញ្ជូនគ្រាប់រំសេវ និងសារធាតុ អ៊ុយរ៉ានីញ៉ូម ទៅកាន់អ៊ុយក្រែន

ប្រភព៖ xinhua

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំង បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះផលវិបាក ដែលបណ្តាលមកពីការបញ្ជូននូវគ្រាប់រំសេវ និងសារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានរលាយចូលគ្នា អស់ទៅកាន់ប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យខាងលើនេះបានធ្វើសេចក្តីថ្លែងការណ៍ ក្រោយពីការសម្រេចចិត្ត របស់ក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់រំសេវ និងសារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានរលាយចូលគ្នាអស់ទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់ប្រើប្រាស់ ដល់រថក្រោះ Abrams ដែលជាផ្នែក នៃកញ្ចប់ជំនួយយោធាថ្មី ដែលតម្លៃ១៧៥លានដុល្លារ សម្រាប់ប្រទេសមួយនេះ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់ សម្តីអ្នកនាំពាក្យខាងលើដែលបានថ្លែងថា “នេះគឺជារឿងអាក្រក់ … សារធាតុទាំងនេះត្រូវបានប្រើប្រាស់ យ៉ាងសកម្មប្រឆាំង នឹង ប្រទេសយូហ្គោស្លាវី” ហើយផលវិបាកដ៏គ្រោះថ្នាក់ នៃការប្រើប្រាស់របស់ពួកគេ ត្រូវបានគេដឹងច្បាស់ណាស់ ។

លោក Peskov បានថ្លែងថា ការប្រើប្រាស់សារធាតុទាំងនេះ បណ្តាលឱ្យមានការកើនឡើងយ៉ាងច្រើន នៃចំនួនមនុស្សដែលទទួលរងនូវជំងឺមហារីក និងជំងឺផ្សេងៗទៀត ដោយថ្លែងទៀតថា ផលវិបាកនឹងកើតមាន សម្រាប់មនុស្សជំនាន់ក្រោយ ។

លោក Peskov បានបញ្ជាក់ថា “ទំនួលខុសត្រូវ ចំពោះ(ការសម្រេចចិត្តបែបនេះ) នឹងស្ថិតលើការដឹកនាំរបស់សហរដ្ឋអាមេរិកទាំងស្រុង… ហើយអ្នករាល់គ្នាគួរតែដឹងអំពីរឿងនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top