តូក្យូ៖ ការិយាល័យខុទ្ទកាល័យបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ប្រចាំឆ្នាំចំនួន ៤,៨ ភាគរយនៅក្នុងខែមេសា ដល់ខែមិថុនា ដែលបានកែសម្រួលធ្លាក់ចុះពី ៦ ភាគរយ ដែលបានរាយការណ៍កាលពីមុន ដែលរងការឈឺចាប់ដោយការចំណាយមូលធនទន់ខ្សោយ និងការប្រើប្រាស់ឯកជន។
ផលិតផលក្នុងស្រុកសរុបពិតប្រាកដដែលបានកែសម្រួលសម្រាប់អតិផរណាបានកើនឡើង ១,២ភាគរយពីត្រីមាសមុន ធៀបនឹងការអានបឋម ១,៥ ភាគរយ។ GDP គឺជាតម្លៃសរុបនៃទំនិញ និងសេវាកម្ម ដែលផលិតនៅក្នុងប្រទេសមួយ។
សេដ្ឋកិច្ចធំទី៣ របស់ពិភពលោកបានពង្រីក សម្រាប់ត្រីមាសទី៣ ជាប់ៗគ្នា ប៉ុន្តែអ្នកសេដ្ឋកិច្ចព្រមានថា ស្ថានភាពសេដ្ឋកិច្ចមិនល្អដូចតួលេខ ដែលបានលើកឡើងដោយសារតែភាពទន់ខ្សោយទាក់ទងនឹងតម្រូវការក្នុងស្រុក។
កំណើនយឺតនៃការដឹកជញ្ជូន តាមព្រំដែនចិនកំពុងបង្កើនការព្រួយបារម្ភ អំពីសេដ្ឋកិច្ចជប៉ុន ដោយបន្ថែមផលប៉ះពាល់អវិជ្ជមាន នៃការដំឡើងអត្រាការ ប្រាក់ដ៏ខ្លាំងក្លា នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលកំពុងកើនឡើង ដោយការទប់ស្កាត់តម្រូវការ។
ការប្រើប្រាស់ឯកជន ដែលមានច្រើនជាងពាក់កណ្តាល នៃផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០,៦ ភាគរយបានកែប្រែចុះពីការធ្លាក់ចុះ ០,៥ ភាគរយដែលបានរាយការណ៍កាលពីខែមុន ។ ការវិនិយោគមូលធនបានធ្លាក់ចុះ ១ភាគរយ ដែលត្រូវបានកែសម្រួលធ្លាក់ចុះពីការកើនឡើង ០,០៣ភាគរយ។
តម្រូវការកើនឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ទំនងជាគាំទ្រដល់ការប្រើប្រាស់ឯកជន បើទោះបីជាមានវិបត្តិតម្លៃនៃការរស់នៅ ដែលបានកើតឡើង ស្របពេលជាមួយនឹងវិស្សមកាលរដូវក្តៅលើកដំបូងរបស់ប្រទេសនេះ ដោយគ្មានការទប់ស្កាត់មេរោគក្នុងរយៈពេល ៣ឆ្នាំ។ ប្រាក់ឈ្នួលពិតប្រាកដ បានធ្លាក់ចុះអស់ជាច្រើនខែ ដោយសារអតិផរណា ដែលជំរុញដោយការ ចំណាយលើការនាំចូលខ្ពស់ នៅតែកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា