ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បង្ហាញកញ្ចប់ជំនួយថ្មី សម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៦០០ លានដុល្លារ​

រូបភាពពី៖​ XINHUA

ម៉ូស្គូ៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោកស្រី Sabrina Singh បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់សុវត្ថិភាពថ្មីចំនួន ៦០០ លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីរួមបញ្ចូលនូវគ្រាប់បែក បន្ថែមពីលើឧបករណ៍ ដែលបង្កើនការការពារដែនអាកាស។

លោកស្រី Singh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ថ្ងៃនេះ នាយកដ្ឋានបានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយ តាមរយៈគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដើម្បីគាំទ្រដល់តម្រូវការសមរភូមិប្រយុទ្ធរបស់អ៊ុយក្រែន។ កញ្ចប់ថវិកាចំនួន ៦០០លានដុល្លារនេះ រួមមានឧបករណ៍ សម្រាប់បង្កើនប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងសមត្ថភាពផ្សេងទៀតរបស់អ៊ុយក្រែន”។

សមត្ថភាពនៅក្នុងសេចក្តីប្រកាសថ្មីនេះ រួមមានឧបករណ៍ សម្រាប់ទ្រទ្រង់ និងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន គ្រាប់រំសេវបន្ថែមសម្រាប់ HIMARS កាំភ្លើងធំ ១០៥មីលីម៉ែត្រ សង្គ្រាមអេឡិចត្រូនិក និងឧបករណ៍សង្គ្រាមប្រឆាំងអេឡិចត្រូនិច គ្រាប់រំសេវ សម្រាប់សម្អាតឧបសគ្គ ឧបករណ៍បោសសម្អាតមីន ក៏ដូចជាជំនួយ និង មន្ទីរបញ្ចកោណបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ឧបករណ៍សម្រាប់ការបណ្តុះបណ្តាល ការថែទាំ និងសកម្មភាពទ្រទ្រង់។

លោកស្រី Sabrina Singh ក៏បានឲ្យដឹងដែរថា សហរដ្ឋអាមេរិក មានគោលបំណងកម្ចាត់ចោលនូវគ្រាប់រំសេវអ៊ុយរ៉ាញ៉ូម មកដល់អ៊ុយក្រែនទាន់ពេលវេលា ឬនៅពេលដែលរថក្រោះ Abrams មកដល់ទីនោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top