បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅមុនពេលកិច្ចប្រជុំកំពូល G20 នៅចុងសប្តាហ៍នេះ ។
កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើង នៅទីក្រុងញូវដែលីប្រទេសឥណ្ឌា ហើយជំនួបកាលពីថ្ងៃម្សិលមិញនេះ គឺជាជំនួបលើកទីពីររបស់មេដឹកនាំទាំងពីរក្នុងរយៈពេលមិនដល់បីខែផង ដោយលោក Modi ធ្លាប់បានធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោនក្នុងខែមិថុនា ។
ប្រធានាធិបតីអាមេរិក ត្រូវបានដឹកនាំដោយផ្ទាល់ ទៅកាន់អគារស្នាក់នៅផ្លូវការ របស់នាយករដ្ឋមន្ត្រីឥណ្ឌា ពីអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ហើយកិច្ចប្រជុំទ្វេភាគីរបស់ពួកគេ ត្រូវបានធ្វើឡើងនៅទីនោះដោយបន្តដោយអាហារ ពេលល្ងាចឯកជនជាមួយគ្នាផង។
សេតវិមានបានចេញ សេចក្តីថ្លែងការណ៍ដែលអះអាងថា ប្រធានាធិបតី Biden បានសរសើរដល់ភាពជាប្រធានដឹកនាំ G20 របស់ប្រទេសឥណ្ឌាថា នឹងអាចទទួលបាននូវលទ្ធផលល្អប្រសើរនិងផ្លែផ្កាជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
