ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន បានចូលក្នុងភូមិតូចមួយ ដែលបានរងគ្រោះទឹកជំនន់ ដែលស្ថិតនៅទីឆ្ងាយ ដាច់ស្រយាល់

កាលពីខែកក្កដា ខែសីហាកន្លងទៅ ដែលជាអំឡុងពេលសម្បូរទឹកភ្លៀង ក្នុងប្រទេសចិន ឆ្នាំ២០២៣នេះ ខ្យល់ព្យុះបានឡើងដីគោក ជាញឹកញាប់ ដែលបានបណ្តាល ឱ្យតំបន់ភាគខាងជើងរបស់ចិន ទាំងមូលរង ផលប៉ះពាល់ ពីការធ្លាក់ភ្លៀងយ៉ាងខ្លាំង ។ គ្រោះទឹកជំនន់ បានបណ្តាល ឱ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ។ កាលពីខែសីហា ភូមិ Longwangmiao នៃខេត្ត Heilongjiang ដែលជាកន្លែង ផលិតស្បៀង អាហារសំខាន់របស់ចិន បានជួបនឹងគ្រោះធ្លាក់ភ្លៀងខ្លាំង ក្នុងរយៈពេលខ្លី ដែលមិនធ្លាប់មានក្នុង៧០ឆ្នាំកន្លងទៅ ដែលបានធ្វើឱ្យដីស្រែ និងផ្ទះជាងពាក់កណ្តាល ក្នុងភូមិនេះរងគ្រោះ។

តំបន់ភាគឦសាន ត្រូវបានគេស្គាល់ជា “ ឃ្លាំងស្បៀងអាហារ ” របស់ប្រទេសចិន ខណៈភូមិ Longwangmiao នេះជាកន្លែងផលិតស្បៀងដ៏សំខាន់មួយ។ នៅគ្រាគន្លឹះ នៃការកសាងឡើងវិញក្រោយរង គ្រោះមហន្តរាយធម្មជាតិ នៅដើមខែកញ្ញាកន្លងទៅ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅដល់ ភូមិតូច ស្ថិតនៅទីឆ្ងាយដាច់ស្រយាល់មួយនេះ ដោយផ្ទាល់ ដើម្បីសួរសុខទុក្ខមហាជន រងគ្រោះក្នុងភូមិ ។

លោក Xi Jinping បានតាមដានយកចិត្តទុកដាក់ ចំពោះសភាពការណ៍រងគ្រោះគ្រប់កន្លែងក្នុងចិន ក៏ដូចជាជីវភាពរស់នៅ របស់មហាជនចិន ដែលបានរងគ្រោះ។ លើតុការងាររបស់លោក ជារៀងរាល់ថ្ងៃសុទ្ធតែឃើញឯកសារអំពីសភាពការណ៍រងគ្រោះមកពីកន្លែងជាច្រើនរបស់ចិន។ លោកតែងទាមទារថា រដ្ឋបាលគ្រប់ជាន់ថ្នាក់ “ ត្រូវផ្តោតសំខាន់លើរាល់កិច្ចការ ដែលមានប្រយោជន៍ចំពោះមហាជន ទោះរឿងតូចតាច យ៉ាងណាក្តីក៏ត្រូវធ្វើទាំងអស់ដែរ ”។

គួរបញ្ជាក់ថា ក្រោយកើតមានគ្រោះទឹកជំនន់ រដ្ឋបាលកន្លែងនោះបានខិតខំរៀបចំចាត់ចែង ការងារជួយសង្គ្រោះបន្ទាន់ ការជួសជុល ការកសាងឡើងវិញ ខណៈក្រុមជួយសង្គ្រោះ ក្រុមការងារ អ្នកជំនាញខាងកសិកម្ម និង ក្រុមកម្មករសាងសង់មក ពីខេត្តក្រុងផ្សេង របស់ចិនក៏បាននិង កំពុងចូលទៅភូមិនោះ ដើម្បីគាំទ្រដោយមាន សណ្តាប់ធ្នាប់ ការផ្តល់ឧបភោគបរិភោគ ថ្នាំឱសថ ម៉ាស៊ឺនបានត្រូវដឹកជញ្ជូន ទៅដល់យ៉ាងឆាប់រហ័ស រដ្ឋាភិបាលបានផ្តល់ប្រាក់ ឧបត្ថមកសាង ផ្ទះទៀត ។ ពេលចុះទៅត្រួតពិនិត្យការងារក្នុងភូមិ មេដឹកនាំកំពូចិនលោក Xi Jinping បានលើកឡើងនូវការទាមទារ ជាក់ស្តែង ជាងមុន ចំពោះរដ្ឋបាល ពោលគឺ គិតគូរហើយចាត់ចែងរៀបចំទាំងស្រុង និងយ៉ាងល្អចំពោះការហូបចុក ការស្នាក់នៅ ការធ្វើដំណើរ ការមានការងារធ្វើ ការអប់រំ ការព្យាបាលជំងឺ និង ការបង្កាជម្ងឺឆ្លងជាដើម ។

លើកនេះលោក Xi Jinping បានចូលផ្ទះអ្នកភូមិ ម្ចាស់ផ្ទះបានជម្រាបណែនាំ ពីបន្ទប់បាយ បន្ទប់ដេក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ស្តុកទុក ដែលទើបសាងសង់ថ្មី ។ លោក Xi Jinping បានសួរថា តើលោកមាន តម្រូវការផ្សេងទៀតឬ អ្នកភូមិបានតបថា “ អ្វីៗបក្សនិងរដ្ឋបានជួយគិតគូ រជាមុនអស់ហើយ ។ យើងឥឡូវចាំតែថាផ្ទះរៀបស្អាតថ្មី ហើយទៅប្រមូលផល តាមស្រែក្នុងពេលឆាប់ៗ ៕”

To Top