ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា គួរតែក្តាប់ជាប់នូវការកំណត់​ យុទ្ធសាស្ត្រ ក្នុងស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ

ក្នុងអំឡុងពេល ចុះត្រួតពិនិត្យ ការងារ នៅខេត្ត Heilongjiang លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា គួរតែក្តាប់ជាប់ នូវការកំណត់ យុទ្ធសាស្ត្រក្នុង ស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ ហើយខិតខំត្រួសត្រាយស្ថានការណ៍ថ្មី របស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងនៅក្នុងអំឡុង ពេលចុះត្រួតពិនិត្យ ការងារនៅទីក្រុង Heilongjiang នាពេលថ្មីៗនេះថា គួរតែក្តាប់ជាប់នូវការ កំណត់យុទ្ធសាស្ត្រក្នុង ស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដែលជាភារកិច្ចចម្បង និងអនុវត្តឱ្យបានល្អ នូវសេចក្តីសម្រេចចិត្ត និង ការចាត់ចែង របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការជំរុញការស្តារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុង ជ្រោយ ពង្រីកឧត្តមភាព បំពេញចន្លោះ ខ្វះខាត ធ្វើឱ្យឧត្តមភាពខាងធនធាន ឧត្តមភាពខាងអេកូឡូស៊ី ឧត្តមភាពខាងការសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ ឧត្តមភាពខាងឧស្សាហកម្ម និងឧត្តមភាពខាង ទីតាំងក្លាយ ទៅជាកម្លាំងចលករថ្មីនិង ឧត្តមភាពថ្មី សម្រាប់ការអភិវឌ្ឍ កសាងឱ្យបានល្អ និងកាន់តែខ្លាំងក្លា នូវមូលដ្ឋាន ផលិតស្បៀងដ៏សំខាន់ របស់ប្រទេសជាតិ មូលដ្ឋានផលិតបរិក្ខារធុនធ្ងន់ មូលដ្ឋានថាមពលនិងវត្ថុធាតុដើមសំខាន់ៗ របាំងសន្តិសុខអេកូឡូស៊ី នៅភាគខាងជើង និងតំបន់សំខាន់ សម្រាប់បើកចំហ ចំពោះភាគខាងជើង ហើយអនុវត្តតួនាទីយ៉ាងសកម្ម ក្នុងការគាំពារសន្តិសុខ នៃការការពារជាតិ សន្តិសុខស្បៀង សន្តិសុខអេកូឡូស៊ី សន្តិសុខថាមពល និងសន្តិសុខ ឧស្សាហកម្ម ខិតខំប្រឹងប្រែងដើម្បីត្រួសត្រាយ ស្ថានការណ៍ថ្មី របស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់ក្នុងដំណើរការស្តារឡើងវិញ យ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top