បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នៅសេសសល់ពេលត្រឹមតែប្រមាណជា ៣០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការបន្តប្រតិបត្តិការវាយបករបស់ខ្លួនប៉ុណ្ណោះ មុនពេលដែលអាកាសធាតុលំបាកខ្លាំង នឹងចូលមកដល់រារាំងមិនអាចឲ្យអ៊ុយក្រែន ធ្វើអ្វីបានទៀតនោះទេ។
ថ្លែងទៅកាន់ BBC កាលពីថ្ងៃអាទិត្យលោកមេបញ្ជាការ Mark Milley បានថ្លែងថាលក្ខខណ្ឌនៃ អាកាសធាតុត្រជាក់ខ្លាំងនឹងអាចធ្វើ ឲ្យកងទ័ពអ៊ុយក្រែនមិនអាចបើកប្រតិបត្តិការ ទៅមុខបានឡើយ ខណៈដែលល្បឿននៃប្រតិបត្តិការនេះ មានសភាពយឺតយ៉ាវរួចទៅហើយ។
ទោះបីជាយ៉ាងណាក្តីលោកមេបញ្ជាការ Milley នៅតែជឿជាក់ថា ការលើកឡើងថាប្រតិបត្តិការវាយលុក របស់អ៊ុយក្រែនគឺទទួលបរាជ័យទៅហើយនោះ ពីព្រោះថាជាក់ស្តែងដំណើរការរុលទៅមុខ របស់កងទ័ពអ៊ុយក្រែនធ្វើបានយ៉ាងល្អ និងរឹងម៉ាំនោះទេ។
លោកបន្តថា៖ នៅមានមូលហេតុជាច្រើនផ្សេងទៀត ដែលមិនមែនមានតែលក្ខខណ្ឌអាកាសធាតុ ៣០ទៅ៤៥ថ្ងៃនេះទេ ដែលនឹងធ្វើឲ្យអ៊ុយក្រែនត្រូវផ្អាក ប្រតិបត្តិការវាយបករបស់ខ្លួនជាបណ្តោះអាសន្ន បើមិនដូច្នេះពួកគេនឹងមិនទាន់បញ្ចប់ឡើយ ហើយពួកគេនៅតែបន្តការងារដើម្បីអាច ទទួលបាននូវអ្វីដែលពួកគេគួរ ទទួលបានបន្ថែមទៀត ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
