ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ខ្នាតតូចនៅហុងគ្រី ស្លាប់មនុស្ស២នាក់

ប្រភព៖ Xinhua

ហុងគ្រី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមក្រុមសេវាសង្គ្រោះជាតិ ហៅកាត់ (OMSZ)បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ យន្តហោះខ្នាតតូចមួយបានធ្លាក់ នៅក្នុងអំឡុងពេល នៃការបង្ហាញយន្តហោះ នៅលើអាកាសនៅក្រុង Borgond ស្ថិតនៅកណ្តាល នៃប្រទេសហុងគ្រី ដែលបណ្តាលឱ្យមានការ បាត់បង់ជីវិតមនុស្ស២នាក់ ។

ស្ថានភាពពិតប្រាកដនៃការធ្លាក់យន្តហោះនេះ នៅមិនទាន់ដឹងនៅឡើយទេ ។ អ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យបាន ប្រញាប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ហើយអ្នករៀបចំបានធ្វើការ សម្រេចចិត្តភ្លាមៗ ដើម្បីផ្អាកសកម្មភាព កម្មវិធីផ្សាយបន្តបន្ថែមទៀតទេ ។

យោងតាមក្រុម OMSZ យន្តហោះដែលជាប់ពាក់ព័ន្ធ គឺជាប្រភេទយន្តហោះ Trojan ដែលត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៥១ ហើយវាស្ថិតនៅក្នុងការផ្ទុះដ៏ខ្លាំងក្លានៅពេលបុកនឹងដី ។

យោងតាមខ្សែវីដេអូ ដែលបានចុះផ្សាយដោយកាសែតក្នុងស្រុកមួយ យន្តហោះបានហោះ ក្នុងរយៈកម្ពស់ទាបបន្តិចពីលើអាកាសយានដ្ឋាន ហើយព្យាយាមរង្វិលជុំមិនទាន់បញ្ចប់ ទើបបណ្តាលឲ្យធ្លាក់ដល់ដី ។

អ្នកនាំពាក្យរបស់ក្រុម OMSZ បានបញ្ជាក់ថា មនុស្ស២នាក់ បានស្លាប់បាត់បង់ជីវិត និង៤នាក់ផ្សេងទៀតរងរបួស ដោយសាររលាកភ្លើង ។

ប៉ូលិសនៅក្នុងតំបន់បានឱ្យដឹងថា ពួកគេគឺជាអ្នកដំណើរនៅក្នុង រថយន្តដែលបានឆេះដោយសារ តែកំទេចកំទីរបស់យន្តហោះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top