បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងថា ក្រុមមេដឹកនាំចិនកំពុងមាន ភាពមមាញឹកខ្លាំងក្នុងការដោះស្រាយ វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសខ្លួនធ្វើយ៉ាងណា អាចចាប់ផ្តើមបើកការវាយប្រហារ ទៅលើកោះតៃវ៉ាន់និងត្រឡប់យក ដែនកោះនេះមកគ្រប់គ្រងឡើងវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងមក ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ របស់លោកទៅកាន់ទីក្រុងហាណូយ លោក Biden ត្រូវបានសួរថាតើការតស៊ូសេដ្ឋកិច្ច របស់ទីក្រុងប៉េកាំងអាចនាំទៅរកជំហរ កាន់តែឈ្លានពានចំពោះដែនកោះនេះឬទេ។
លោកប្រធានាធិបតីបានឆ្លើយតបបែបនេះថា៖ ខ្ញុំមិនគិតថា វានឹងធ្វើឲ្យចិនឈ្លានពានកោះតៃវ៉ាន់ទេ ប៉ុន្តែផ្ទុយទៅវិញចិនប្រហែលជា មិនមានសមត្ថភាពដូចដែលខ្លួនមានពីមុននោះទេ។
ដោយថ្លែអសំដៅលើប្រធានាធិបតីចិន Xi Jinping ថាលោក Biden បាននិយាយថា មេដឹកនាំរបស់ប្រទេសចិន កំពុងធ្វើការរបស់គាត់តាមរយៈ ការលំបាកផ្នែកសេដ្ឋកិច្ច ជាពិសេសនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។
គួរឲ្យដឹងដែរថា ចាប់តាំងពីលោក Biden ចូលកាន់តំណែងក្នុងឆ្នាំ២០២១ ទំនាក់ទំនងចិន-អាមេរិក កាន់តែយ៉ាប់យ៉ឺនចំពេលមាន ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការជ្រៀតជ្រែករបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងច្រកសមុទ្រតៃវ៉ាន់៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
