បរទេស៖ អ្នកការទូតអឺរ៉ុប ខាងលិចមួយរូប បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃចន្ទថា អំពើពុករលួយ ដែលរីករាលដាល នៅក្នុងអ៊ុយក្រែន គឺអាចរារាំងដល់ការប៉ុនប៉ង របស់រដ្ឋាភិបាលទីក្រុងគៀវ ដើម្បីក្លាយសមាជិក ភាពសហភាពអឺរ៉ុប ។ អ្នកការទូតរូបនេះ បាននិយាយទៀតថា កិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ក្នុងការដោះស្រាយបញ្ហានេះ ក៏បានធ្វើឱ្យទីក្រុងព្រុចសែល មានការភ្ញាក់ផ្អើលផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ុយក្រែនបានដាក់ពាក្យចូលជាសមាជិកក្នុងសហភាពអឺរ៉ុបកាលពីចុងខែកុម្ភៈ ហើយត្រូវបានផ្តល់សិទ្ធិជាបេក្ខជនជាផ្លូវការក្នុងរយៈពេលបួនខែក្រោយមក។ ទោះបីជាប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អើសសឺរឡា វ៉ុនឌ័រ ឡេយេន (Ursula von der Leyen) ត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហានៃការពង្រីកក្នុងអំឡុងពេលសុន្ទរកថារបស់លោកស្រីនៅក្នុងសហភាពអឺរ៉ុបកាលពីថ្ងៃពុធក៏ដោយ ហើយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានប្តេជ្ញាទទួលស្គាល់ប្រទេស បេក្ខជនទាំងអស់នៅឆ្នាំ ២០៣០ ប៉ុន្តែការប៉ុនប៉ងរបស់អ៊ុយក្រែន អាចត្រូវបានរារាំង ដោយអំពើពុករលួយដ៏ខ្លាំងក្លា ។
អ្នកការទូតអឺរ៉ុបខាងលិចអនាមិកមួយ រូបបានប្រាប់ Politico ថា អ៊ុយក្រែនគឺជា “ប្រទេសពុករលួយខ្លាំង” ។ “យើងចង់ផ្តល់សញ្ញាវិជ្ជមានដល់ អ៊ុយក្រែន ប៉ុន្តែអ្វីៗដូចជាសំណើនេះ ដើម្បីផ្តល់អំណាចបន្ថែម ដល់សេវាកម្មស៊ើប ការណ៍សម្ងាត់ របស់អ៊ុយក្រែន ជុំវិញអំពើពុករលួយ អាចផ្ញើសារខុស ។
សំណើនេះត្រូវបាន លើកឡើង ដោយលោក ហ្សេលេនស្គី កាលពីខែមុន។ បន្ទាប់ពីការបោស សម្អាតមន្ត្រី ពុករលួយនៅក្រសួងការពារជាតិ អ៊ុយក្រែន លោក ហ្សេលេនស្គី បានប្រកាសថា លោកនឹងប្រគល់ភារកិច្ច ឱ្យសេវាសន្តិសុខអ៊ុយក្រែន (SBU) ជាមួយនឹង ការស៊ើបអង្កេត និងកាត់ទោស ករណីពុករលួយ ដោយយកអំណាចស៊ើប អង្កេតចេញពីភ្នាក់ងារ ប្រឆាំងអំពើពុករលួយជាច្រើន របស់ប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា