ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅម៉ារ៉ុក កើនឡើងលើសពី២.៨០០នាក់

ម៉ារ៉ុក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងក្លាមួយ នៅក្នុងប្រទេសម៉ារ៉ុក បានកើនឡើងលើសពី២.៨០០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃចន្ទ ។

យោងតាមការកែសម្រួល អំពីទិន្នន័យចុងក្រោយ ដោយក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការនៅទីក្រុង Amizmiz ប្រទេសម៉ារ៉ុក គិតត្រឹមល្ងាចថ្ងៃចន្ទ គ្រោះរញ្ជួយដី បានបណ្តាលឲ្យមនុស្ស ចំនួន២.៨៦២នាក់បានស្លាប់ និងចំនួន២.៥៦២នាក់ផ្សេងទៀតបានរងរបួស ។

កាលពីថ្ងៃចន្ទ គេឃើញស្ត្រីម្នាក់ដើរ កាត់គំនរបាក់បែក នៅក្នុងតំបន់ Moulay ប្រទេសម៉ារ៉ុក ។

គេឃើញមានរូបភាព ដែលបង្ហាញអំពីអគារ ដែលរងការខូចខាតនៅក្នុងតំបន់ Moulay ប្រទេសម៉ារ៉ុក ដែលរងគ្រោះដោយគ្រោះរញ្ជួយដី ។

កាលពីថ្ងៃចន្ទ គេឃើញក្រុមអ្នកជួយសង្គ្រោះ បានចែកជំនួយដល់ពលរដ្ឋរស់នៅក្នុងទីក្រុង Amizmiz ប្រទេសម៉ារ៉ុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
​ប្រភព៖ xinhua

To Top