ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានដាក់ទណ្ឌកម្មថ្មី ប្រឆាំងរុស្ស៊ី និងកូរ៉េខាងជើង

Xinhua
" "

បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមានពីការដាក់ទណ្ឌកម្មថ្មី លើទាំងកូរ៉េខាងជើង និងរុស្ស៊ី ប្រសិនបើក្រុងព្យុងយ៉ាងផ្តល់អាវុធ ដល់ទីក្រុងមូស្គូចំពេល មានជម្លោះនៅអ៊ុយក្រែន។ សហរដ្ឋ​អាមេរិក​ក៏​បាន​និយាយ​ដែរ​ថា​ ខ្លួន​នឹង​អនុវត្ត​វិធានការ​ដែល​មាន​ស្រាប់នេះបើយោងតាម ការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ ខ្ញុំនឹងរំលឹកប្រទេសទាំងពីរថា ការផ្ទេរអាវុធពីកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ីនឹងបំពានលើដំណោះស្រាយ ជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

" "

លោកបន្តថា៖ ជាការពិតណាស់ពួកយើង បានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងខ្លាំងក្លា ប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិ ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការ ដាក់ទណ្ឌកម្មថ្មីប្រសិនបើស្ថិត នៅក្នុងសមស្របណាមួយ។

" "

គួរឲ្យដឹងដែរថា លោក Miller បានចេញសេចក្តីថ្លែងការណ៍របស់គាត់ ត្រឹមតែប៉ុន្មានម៉ោងមុនពេលមេដឹកនាំ កូរ៉េខាងជើងលោក Kim Jong-un បានធ្វើដំណើរទៅដល់ទីក្រុង Vladivostok កាលពីថ្ងៃអង្គារសម្រាប់ការពិភាក្សា ដ៏កម្រជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

លោក Kim ត្រូវបានគេមើលឃើញថា គឺចង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ យោធាបន្ថែមទៀតជាមួយរុស្ស៊ី នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ខណៈដែលវិមានក្រឹមឡាំងបាននិយាយថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើ បញ្ហារសើបមួយចំនួនប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top