ព័ត៌មានអន្តរជាតិ

ណា​តូ ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​ប្រទេស​រុ​ស្ស៊ី ជា​សញ្ញា​ នៃ​ការ​ផ្លាស់​ប្តូរ​ប្លុក​របស់​ក្រុម ​ទៅ​ជា​ការ​ចាប់ផ្តើម​សង្គ្រាម

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ប្រទេសទាំង ៣១ នៃអង្គការណាតូ បូករួមទាំងស៊ុយអែត ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ប្លុកចាប់តាំងពីសង្គ្រាមត្រជាក់នៅដើមឆ្នាំ២០២៤។ កាសែត Sputnik បានទាក់ទងទៅលោក Michael Maloof អតីតអ្នកវិភាគគោលនយោបាយសន្តិសុខនៅការិយាល័យរដ្ឋលេខាធិការការពារជាតិ ដើម្បីទទួលបាន ការពន្យល់អំពីហានិភ័យ ដែលបង្កឡើងដោយលំហាត់សមយុទ្ធនេះ។

ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មអង់គ្លេសបានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការណាតូ គ្រោងនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅទូទាំងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងបណ្តាប្រទេសបាល់ទិក នៅចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៤ ដោយមានលេសថាសមយុទ្ធនេះ គឺដើម្បីអនុវត្ត “ការវាយលុកការឈ្លានពានរបស់រុស្ស៊ី” ប្រឆាំងនឹងសម្ព័ន្ធមិត្ត។

សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា Steadfast Defender 24 គ្រោង​នឹង​មាន​ទាហាន​រហូត​ដល់​ទៅ ៤១០០០នាក់ នាវាចម្បាំង ៥០គ្រឿង និង​មាន​បេសកកម្ម​ប្រយុទ្ធ​តាម​អាកាស​ចន្លោះ​ពី ៥០០ ទៅ ៧០០ នាក់។

សមយុទ្ធនេះគឺជាប្រភេទលើកដំបូងចាប់តាំងពីឆ្នាំ២០២១ ដោយសម្ព័ន្ធភាពពីមុនភាគច្រើន បានជៀសវាងការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ផ្ទាល់របស់រុស្ស៊ី ចំពេលមានការព្រួយបារម្ភអំពីប្រតិកម្ម ដែលអាចកើតមានរបស់ទីក្រុងម៉ូស្គូ ចំពេលមានការព្រមានម្តងហើយម្តងទៀត ដោយចារកម្មបរទេសរបស់រុស្ស៊ីថា ប្រទេសមួយចំនួនរបស់អង្គការណាតូ អាចនឹងរៀបចំផ្លាស់ប្តូរសង្គ្រាមប្រូកស៊ីអ៊ុយក្រែន ទៅ​សង្គ្រាម​វាយ​ប្រហារ​ផ្ទាល់​ជាមួយ​រុស្ស៊ី។

អ្នកសង្កេតការណ៍បានឲ្យដឹងថា សមយុទ្ធនេះនឹងមានន័យថា “បង្ហាញពីការសម្របសម្រួលនៅលើមូលដ្ឋាននៃសង្រ្គាម” ហើយ ណាតូ ទំនងជានឹងប្រើប្រាស់បទពិសោធន៍ ដែលទទួលបានដោយការសង្កេតការប្រយុទ្ធនៅអ៊ុយក្រែន ដើម្បី “សម្របសម្រួលផ្លូវអាកាស សមុទ្រ ដី ប៉ុន្តែថែមទាំងសមត្ថភាពអវកាស និងអ៊ីនធឺណេតរបស់ពួកគេជាមួយគ្នាផងដែរ “។

Maloof បានកត់សម្គាល់ថា “ការពិតគឺ​ ស្តុកសម្ភារៈសង្គ្រាមជាច្រើនរបស់ណាតូ ​ត្រូវបានបាត់បង់ដោយសារតែអ៊ុយក្រែន​ ដោយអឺរ៉ុប និងសហរដ្ឋអាមេរិកម្នាក់ៗ មានកម្រិតទាបលើអាវុធ និងគ្រាប់រំសេវបន្ទាប់ពីបញ្ជូនអាវុធជិត ១០០ពាន់លានដុល្លារ​ នៃជំនួយដល់ទីក្រុងគៀវ ក្នុងរយៈពេល ១៨ខែកន្លងមក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top