ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ជំរុញឲ្យពិភពលោក បដិសេធវិធានការបង្ខិតបង្ខំរបស់អាមេរិក

រូបភាពពី៖​ XINHUA

ការ៉ាកាស៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez ​បានអំពាវនាវពិភពលោកឲ្យបដិសេធវិធានការបង្ខិតបង្ខំឯកតោភាគីដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងវេណេស៊ុយអេឡា។

រដ្ឋមន្ត្រីបានសរសេរនៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter ថា “ពិភពលោកត្រូវតែបញ្ចេញសំឡេងប្រឆាំងនឹងភាពព្រៃផ្សៃនេះ ហើយផ្តល់ផ្លូវទៅកាន់សណ្តាប់ធ្នាប់សកលថ្មីមួយដោយផ្អែកលើការគោរព ការបំពេញបន្ថែម និងសាមគ្គីភាព” ។

លោកបានលើកឡើងថា “វិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងវេណេស៊ុយអេឡា ដែលហៅថា “ទណ្ឌកម្ម” មិនត្រឹមត្រូវ គឺជាការបង្ហាញពីការជ្រៀតជ្រែក ភាពក្រអឺតក្រទម និងអំណាចអធិរាជ ដើម្បីរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន ដែលបណ្តាលឱ្យមានការប្លន់យកធនធាន និងទ្រព្យសម្បត្តិរបស់ប្រជាជនវេណេស៊ុយអេឡា”។​

នៅលើគណនីរបស់លោក លោកក៏បានបង្ហោះវីដេអូរបស់ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ ទាមទារឱ្យលុបចោលវិធានការបង្ខិតបង្ខំឯកតោភាគី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top