ព័ត៌មានអន្តរជាតិ

ថៃ ប្រកាសថា ភ្ញៀវទេសចរជនជាតិចិន ចូលមកក្នុងទឹកដី របស់ខ្លួនមិនចាំបាច់មានទិដ្ឋការទេ

xinhua

បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា ភ្ញៀវទេសចរជនជាតិចិន នឹងរីករាយនឹងការចូលមកក្នុងប្រទេសថៃឡង់ដ៏ ដោយមិនចាំបាច់មានទិដ្ឋាការដោយគិតចាប់ពីចុងខែកញ្ញានេះតទៅ ស្ថិតក្រោមគម្រោងបណ្តោះអាសន្នដែលបានប្រកាសដោយគណៈរដ្ឋមន្ត្រីដែលទើបបង្កើតថ្មីរបស់ព្រះរាជាណាចក្រមួយនេះដែលបានប្រកាស កាលពីថ្ងៃពុធ ។


វិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃឡង់ដ៏ មានស្ទើរតែ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (ជីឌីភី) របស់ខ្លួន ប៉ុន្តែបានជួបការលំបាក បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងការផ្លាស់ប្តូរទម្លាប់សម្រាប់អ្នកធ្វើដំណើរ ។

ជាពិសេស ភ្ញៀវទេសចរជនជាតិចិន ដែលស្មើនឹងភាគរយដ៏ធំបំផុតនៃអ្នកទេសចររបស់ប្រទេសថៃឡង់ដ៏ ដែលមានប្រមាណ១១លាននាក់ដែលបានមកទស្សនានៅក្នុងប្រទេសនៅក្នុងឆ្នាំ២០១៩ដោយមានការយឺតយ៉ាវក្នុងការត្រឡប់មកវិញ ។

ស្ថិតនៅក្រោមច្បាប់នាពេលបច្ចុប្បន្ននេះ ពួកគេអាចស្នើសុំទិដ្ឋាការនៅពេលមកដល់ ប៉ុន្តែត្រូវបង្ហាញការធានារ៉ាប់រងការធ្វើដំណើរ ការកក់សណ្ឋាគារ និងភស្តុតាងនៃមូលនិធិលើសពី២៨០ដុល្លារសហរដ្ឋអាមេរិកនៅឯអន្តោប្រវេសន៍សម្រាប់ការស្នាក់នៅអតិបរមា១៥ថ្ងៃ ។

លោក Srettha Thavisin នាយករដ្ឋមន្ត្រី បានថ្លែងថា គម្រោងថ្មីនេះនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំក្រោយ ហើយនឹង “សាកល្បងប្រសិនបើមានផលប៉ះពាល់ណាមួយ (លើសេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ ) ។

គួរបញ្ជាក់ថា មិនមានព័ត៌មានលម្អិតណាមួយអំពីរយៈពេលដែលភ្ញៀវទេសចរជនជាតិចិន អាចស្នាក់នៅស្ថិតនៅក្រោមការរៀបចំនោះទេ ។

លោក Srettha បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូងថា “យើងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រាកដថា យើងត្រៀមខ្លួនរួចរាល់ហើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top