បរទេស៖ កោះតៃវ៉ាន់បានរិះគន់មហាសេដ្ឋី Elon Musk បន្ទាប់ពីមហាសេដ្ឋីរូបនេះបានលើកឡើងថា អាមេរិកប្រហែលជាមិនអាចបញ្ឈប់ចិនពីការកាន់កាប់កោះនេះបានទេ។ ទីក្រុងប៉េកាំងចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះថា ជាផ្នែកមិនអាចផ្តាច់បានរបស់ចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសកោះតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃពុធនៅលើ X (អតីត Twitter) ឆ្លើយតបទៅនឹងវីដេអូនៃ ការកត់សម្គាល់ដែលធ្វើឡើងដោយ Elon Musk នៅថ្ងៃតែមួយនោះថា “ស្តាប់ណា តៃវ៉ាន់មិនមែនជាផ្នែករបស់ចិននោះទេ ហើយប្រាកដណាស់តៃវ៉ាន់ ក៏មិនមែនសម្រាប់លក់នោះដែរ!” ។
ការបង្ហោះនេះបានបបួលមហាសេដ្ឋី Elon Musk ឱ្យស្នើសុំឱ្យបក្សកុម្មុយនិស្តចិនធ្វើឱ្យ X មាននៅក្នុងប្រទេស ហើយបានចោទលោកពីបទរារាំង “ការវាយប្រហារប្រឆាំងរុស្ស៊ី” របស់អ៊ុយក្រែន ដោយ “បិទ” ប្រព័ន្ធទំនាក់ទំនងរបស់ផ្កាយរណប Starlink របស់លោកថែមទៀត។
ទីក្រុងតៃប៉ិបានប្រតិកម្មទៅនឹង ការអត្ថាធិប្បាយដែលលោក Musk បានធ្វើឡើងក្នុងអំឡុងពេលបង្ហាញខ្លួននៅលើ Podcast ‘All-In’ កាលពីថ្ងៃពុធ បន្ទាប់ពីលោកត្រូវបានសួរអំពី ការគ្រប់គ្រងផលប្រយោជន៍អាជីវកម្ម ចំពេលមានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិក និងចិន។
យោងតាមសហគ្រិនរូបនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ត្រូវបានជាប់គាំងនៅក្នុងរង្វង់ នៃទណ្ឌកម្មសងសឹក ខណៈដែលមហាអំណាចអ្នកទាំងពីរ ត្រៀមខ្លួនសម្រាប់ការប្រឈមមុខគ្នា ផ្នែកយោធាដែលអាចកើតមាន នៅក្នុងសមុទ្រចិនខាងត្បូង។ លោក Musk បានចង្អុលទៅកោះតៃវ៉ាន់ថា ជាចំណុចសំខាន់នៃជម្លោះ ៕
ប្រែសម្រួលៈ ណៃ តុលា