ទិន្នន័យសេដ្ឋកិច្ច នៅខែសីហា ដែលរដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី១៥ ខែកញ្ញា បានបញ្ជាក់ពីកម្លាំងទាក់ទាញ ដ៏ធំសម្បើម នៃទីផ្សារប្រើប្រាស់ របស់ចិន ចំពោះពិភពលោក ។ នៅខែសីហា ទំហំសរុប នៃការលក់រាយផលិតផល ប្រើប្រាស់ក្នុងសង្គមចិន បានកើនឡើង៤,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ហើយកើនឡើង២,១ភាគរយ បើប្រៀបធៀបនឹងខែកក្កដាឆ្នាំនេះ ។ “ទិន្នន័យសេដ្ឋកិច្ចចិន ត្រូវបានកែលម្អ” “ទំហំលក់រាយរបស់ចិន លើសពីការប៉ាន់ប្រមាណ” ។ ល ។
ប្រព័ន្ធសារព័ត៌មានបរទេស នាំគ្នាផ្តោតការយកចិត្តទុក ចំពោះនិន្នាការ ប្រសើរឡើង នៃសេដ្ឋកិច្ចរបស់ចិន ។
តាំងពីចូលឆ្នាំនេះមក ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល មានកម្លាំងទន់ខ្សោយ ឥទ្ធិពលនៃការរឹតបន្តឹង គោលនយោបាយ នៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗ បានលេចចេញហើយ ។ សេដ្ឋកិច្ចចិន បានស្តារឡើងវិញ ជាបន្តបន្ទាប់ក្រោមកម្លាំងសម្ពាធ ដែលបន្តក្លាយជាក្បាលម៉ាស៊ីន ដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច ពិភពលោក ។ “ឱកាសក្នុងទីផ្សារធំ របស់ចិនបានផ្តល់កម្លាំង ចលករ អភិវឌ្ឍន៍ថ្មីដល់ពិភពលោក” ពេលសហគ្រិន ពហុជាតិជាច្រើនត្រូវគេសួរថា “តើឱកាស ទីផ្សារដូចប្រទេសចិន បែបនេះបន្ទាប់មកទៀត នៅឯណា?” ពួកគេសុទ្ធតែជ្រើសរើសប្រទេសចិន ដោយមិនស្ទាក់ស្ទើរតែម្តង ។
អ៊ីចឹង តើពួកគេនឹង ទទួលបានអ្វីពីទីផ្សារធំ របស់ចិន?យើងអាចមើលពីទិន្នន័យ សេដ្ឋកិច្ចប្រទេសចិន នៅខែសីហា ។
នៅខែសីហាដែល ទើបបានកន្លងទៅនេះ ប្រជាជនចិន បានធ្វើទេសចរណ៍កាន់តែច្រើនឡើងៗ ដូច្នេះ ការប្រើប្រាស់ខាងសេវាកម្មដូចជា ហូបចុក សណ្ឋាគារនិង គមនាគមន៍ ជាដើមបានបន្តកើនឡើង ។ ចំណូលខាងការហូបចុក ទូទាំងប្រទេសចិន បានកើនឡើង១២,៤ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅ សន្ទស្សន៍សកម្មភាពធុរកិច្ច នៃមុខរបរដូចជាការដឹកជញ្ជូន តាមផ្លូវដែក ដឹកជញ្ជូនតាមអាកាសចរណ៍ និងការស្នាក់នៅជាដើមសុទ្ធ តែរក្សាក្នុងក្របខ័ណ្ឌកម្រិតខ្ពស់ ដែលលើសពី៥៥ភាគរយ ។
តាមការប៉ាន់ប្រមាណ និងគណនានៃរដ្ឋបាលជាតិ រូបិយប័ណ្ណរបស់ចិនឱ្យដឹងថា អត្រាបានចំណេញ ពីការវិនិយោគ របស់ពាណិជ្ជករបរទេស នៅប្រទេសចិនក្នុងរយៈពេលជិត៥ឆ្នាំ កន្លងទៅនេះគឺ៩,១ភាគរយ ដែលខ្ពស់ជាងប្រហែល ៣ភាគរយរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកយ៉ាងច្រើន ហើយក៏ខ្ពស់ជាងអង្គភាព សេដ្ឋកិច្ចងើបឡើងថ្មីសំខាន់ៗផ្សេងទៀត ដែលមានអត្រាបានចំណេញ ពី៤ដល់៨ភាគរយ ផងដែរ ។
មានការវិភាគបានលើកឡើងថា ចិនមានក្រុមមនុស្ស ចំណូលមធ្យមដោយទ្រង់ទ្រាយធំ នេះមានន័យថា វិស័យប្រើប្រាស់ដូចជារថយន្ត ឱសថនិងវេជ្ជសាស្ត្រ ជាដើមបង្កប់នូវឱកាសកំបាំង យ៉ាងធំធេង ពោលគឺសហគ្រាសពហុជាតិ នឹងបន្តវិនិយោគនិងគ្រោងទុករចនាសម្ព័ន្ធ ក្នុងវិស័យទាំងនេះ ។
បើនិយាយ ចំពោះសហគ្រាស ពហុជាតិ ក្នុងបរិបទដែលកត្តាអស្ថិរភាព មិនប្រាកដប្រជា និងពិបាកប៉ាន់ ប្រមាណក្នុងទីផ្សារអន្តរជាតិបានកើនឡើង ការប៉ាន់ប្រមាណប្រកប ដោយភាពនឹងនរគឺមានសារសំខាន់ណាស់ ។ ចិនបានកំណត់គោល ដៅកំណើន សេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះប្រហែល៥ភាគរយ ។ ធនាគារពិភពលោក អង្គការសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចនិងអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិបានព្យាករណ៍ ដោយឡែកពីគ្នាថា សេដ្ឋកិច្ចប្រទេសចិន នៅឆ្នាំ២០២៣នឹងកើនឡើង៥,៦ភាគរយ ៥,៤ភាគរយនិង៥,២ភាគរយ ។ ព្រមពេលជាមួយគ្នានេះ លើវិស័យគោលនយោបាយ ដោយសារខុសពីប្រទេស ប៉ែកខាងលិច មួយចំនួនដែលតែងតែ “បត់ភ្លាមៗ” បានជាភាពនឹងនរនិងនិរន្តរភាព នៃគោលនយោបាយសេដ្ឋកិច្ច របស់ចិនបានផ្តល់ “ឱសថពង្រឹងជំនឿចិត្ត” ដល់សហគ្រាសពហុជាតិ ។
ពេលថ្មីៗនេះ ភាគីចិនបានដាក់ចេញវិធានការ មួយចំនួន ដូចជាការស្តារនិងពង្រីកការប្រើប្រាស់ ជំរុញការអភិវឌ្ឍ នៃសេដ្ឋកិច្ចឯកជននិង បង្កើនកម្លាំងទាក់ទាញការ វិនិយោគ របស់ពាណិជ្ជករ បរទេសជាដើម ។ ទន្ទឹមនឹងបុណ្យសែនព្រះខែ ដែលជាបុណ្យប្រពៃណីរបស់ចិន និងបុណ្យជាតិជិតចូលមកដល់ ថ្ងៃឈប់សម្រាករយៈពេលវែង នឹងបន្តដើរតួនាទីជំរុញកាន់តែលេចធ្លោ ចំពោះការប្រើប្រាស់និងសេដ្ឋកិច្ច ហើយ “ប្រទេសចិនចល័ត”ក៏នឹងនាំមកនូវកម្លាំង ចលករកាន់តែច្រើន ដល់ពិភពលោកផងដែរ ៕