ព័ត៌មានអន្តរជាតិ

តួគី អាចអាចនឹងជ្រើសយក ជម្រើសចាកចេញពីប្លុកអឺរ៉ុប បើចាំបាច់

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានព្រមានថា ទីក្រុងអង់ការ៉ាអាចបោះបង់ចោលដំណើរការជាសមាជិកភាពសហភាពអឺរ៉ុប ដ៏យូរអង្វែងរបស់ខ្លួននោះដើម្បីទុកជាការឆ្លើយតបទៅនឹងរបាយការណ៍ពីទីក្រុងប្រ៊ុចសែល ដែលថ្កោលទោសចំពោះដំណើរធ្លាក់ចុះ នៃផ្នែកសិទ្ធិមនុស្សរបស់ប្រទេសលោក។

យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថាសហភាពអឺរ៉ុបកំពុងព្យាយាមបំបែកខ្លួនចេញពីតួគីដោយបន្ថែមថាយើងនឹងធ្វើការវាយតម្លៃរបស់យើងប្រឆាំងនឹងការវិវឌ្ឍន៍ទាំងនេះ ហើយប្រសិនបើចាំបាច់ យើងអាចចែកផ្លូវជាមួយអឺរ៉ុបតែម្តង។

កាលពីដើមសប្តាហ៍កន្លងមកនេះ សភាអ៊ឺរ៉ុបបានបោះឆ្នោតអនុម័តរបាយការណ៍ដែលបានស្តីបន្ទោសតួគីសម្រាប់វិធានការកាត់បន្ថយសេរីភាពជាមូលដ្ឋាន សិទ្ធិមនុស្ស និងសេរីភាពស៊ីវិល ក៏ដូចជាដោយសកម្មភាពរបស់ខ្លួនដែលប្រឆាំងនឹងច្បាប់អន្តរជាតិ និងទំនាក់ទំនងអ្នកជិតខាងល្អជាដើម។

របាយការណ៍នេះបានលើកឡើងពីការបៀតបៀនរបស់តួគីចំពោះសហគមន៍ភេទទីបីឬ LGBTQ បញ្ហាជម្លោះទឹកដីរបស់ខ្លួនជាមួយប្រទេសក្រិក និងការបដិសេធរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្ម ឬថ្កោលទោសទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែនជាឧទាហរណ៍សម្រាប់ដើម្បីវាយតម្លៃស្តង់ដាប្រទេសតួគីធៀបទៅនឹងអឺរ៉ុប៕ ប្រែសម្រួល៖ស៊ុនលី

To Top