ណៃរ៉ូប៊ី៖ អ្នកប្រាជ្ញកេនយ៉ាបានឲ្យដឹងថា ដំណើរស្វែងរករបស់អាមេរិក សម្រាប់អនុត្តរភាពយោធា សេដ្ឋកិច្ច និងនយោបាយ គឺមិនអាចទ្រាំទ្របានទៀតនោះទេ ដោយសារសណ្តាប់ធ្នាប់ពហុភាគី ដែលប្រកបដោយមនុស្សធម៌ បានលេចចេញមក ដែលត្រូវបានបង្រួបបង្រួមដោយផ្នែក នៃសកលលោកខាងត្បូង។
របាយការណ៍ “ប្រភពដើម ការពិត និងគ្រោះថ្នាក់នៃអនុត្តរភាពយោធាសហរដ្ឋអាមេរិក” ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយវិទ្យាស្ថានស៊ីនហួ ដែលជាអ្នកគិតរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានតាមដានឫសគល់នៃ អនុត្តរភាពយោធាសហរដ្ឋអាមេរិក ស្វែងយល់ពីរបៀប ដែលអាមេរិកបានបន្ត ថែរក្សា និងបំពានអនុត្តរភាពយោធារបស់ខ្លួន។
លោក Hassan Khannenje នាយកវិទ្យាស្ថាន HORN International for Strategic Studies ដែលជាអ្នកគិតគូរគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងណៃរ៉ូប៊ី បានឲ្យដឹងថា បំភ្លឺអំពីគ្រោះថ្នាក់នៃការ អនុវត្តអនុត្តរភាពរបស់ប្រទេស។
លោក Khannenje បានលើកឡើងថា ដំណើរផ្សងព្រេងយោធារបស់អាមេរិក នៅក្រៅប្រទេស និងការជំរុញរបស់ខ្លួន សម្រាប់គោលនយោបាយសេដ្ឋកិច្ច បានធ្វើឱ្យពិភពលោកកាន់តែមានភាពរកាំរកូស ដោយកត់សម្គាល់ថា លទ្ធិឯកតោភាគីនិយម ដែលមិនមានការអត់ធ្មត់ ដែលសហរដ្ឋអាមេរិកបានកាន់កាប់ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ជាង ៣ទសវត្សរ៍មុនបានបង្កើតវិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុង សកលលោកខាងត្បូង ជាពិសេសនៅអាហ្វ្រិក។
យោងតាមលោក Khannenje ការកើនឡើងឥទ្ធិពលនៃប្រទេសចិន បានធ្វើឱ្យប្រព័ន្ធពហុភាគីមានស្ថេរភាព ចំពោះការខឹងសម្បាររបស់ទីក្រុងវ៉ាស៊ីនតោន ដែលបន្តការត្រួតត្រាឯកតោភាគី ដោយមិនសមហេតុផលដោយប្រើកម្លាំងយោធា និងសេដ្ឋកិច្ច។
លោកបានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ការកើនឡើងនៃសាធារណរដ្ឋប្រជាមានិតចិន បាននាំមកនូវឱកាស និងផ្តល់ជម្រើសជំនួសដល់ទ្វីបអាហ្វ្រិក និងពិភពលោកខាងត្បូង” ។
លោក Khannenje បានបន្ដថា គោលការណ៍នៃភាពរុងរឿងរួមគ្នា បានធ្វើឱ្យប្រទេសចិន ពេញចិត្តចំពោះប្រជាជនអាហ្រ្វិក និងសកលលោកខាងត្បូងដ៏ធំជាងនេះ ចំពេលមានការសម្រាកពីការត្រួតត្រា ដ៏រាលដាលជាច្រើនទសវត្សរ៍ ដោយមហាអំណាចលោកខាងលិច។
លោកបានបន្ថែមថា ប្រទេសចិន បានលេចចេញជាតួអង្គសេដ្ឋកិច្ច យុទ្ធសាស្ត្របំផុតនៅក្នុងទ្វីបអាហ្រ្វិក ដោយបានធ្វើឱ្យខូចស្ថានភាពចាស់ និងបទដ្ឋានបំផ្លិចបំផ្លាញ ដែលទទួលយកដោយមហាអំណាច អាណានិគមពីលោកខាងលិច ខណៈដែលឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅលើឆាកពិភពលោកកំពុង ធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយលោកបានកត់សម្គាល់ពីអសន្តិសុខ ដែលនៅពីក្រោយប្រទេស មហាអំណាចចុងក្រោយបង្អស់ ព្យាយាមទប់ប្រទេសផ្សេងដោយប្រើយុទ្ធសាស្ត្រ មិនត្រឹមត្រូវដូចព័ត៌មានមិនពិតជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា