ព័ត៌មានអន្តរជាតិ

ការ​នាំ​ចូល​ជី​រុ​ស្ស៊ី ​របស់​អាមេរិក​ បាន​បំបែក​ឯតទគ្គកម្មក្នុងទំហំ ៩៤៤​លាន​ដុល្លារ

Sputnik
" "

ម៉ូស្គូ៖ យោងតាមទិន្នន័យពីសេវាកម្ម ស្ថិតិអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក សម្រេចបានកំណត់ត្រាថ្មីមួយ ដោយការទិញជីរុស្ស៊ីចំនួន ៩៤៤លានដុល្លារនៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។

ការទិញក្នុងខែកក្កដាបានធ្លាក់ចុះ បីដងធៀបនឹងខែមិថុនា ហើយជិត ៤០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៥៤,៤លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Sputnik។

" "

ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ជីធំជាងគេទីពីរ របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតគឺប្រទេសកាណាដា ដែលបាននាំចេញជីចំនួន ២,៨ពាន់លានដុល្លារក្នុងរយៈពេល ៧ខែ ខណៈអារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងកាតា គឺជាប្រទេសកំពូលទាំង ៥ផ្សេងទៀត ដែលសហរដ្ឋអាមេរិក នាំចូលជី។

" "

ចាប់ពីខែមករាដល់ខែកក្កដា សហរដ្ឋអាមេរិក បានកាត់បន្ថយការនាំចូលជីរបស់ខ្លួនចំនួន ២២ភាគរយ សរុបចំនួន ៦ពាន់លានដុល្លារ។ ការនាំចេញ ទៅកាន់ប្រភេទដូចគ្នានេះក៏បានធ្លាក់ចុះ ៣៦ ដែលឈានដល់ទំហំ ៣,៤ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top