ព័ត៌មានអន្តរជាតិ

មន្ត្រីកំពូលភ្នាក់ងារសំងាត់រុស្ស៊ី អះអាងថា នៅតែមានទំនាក់ទំនងជាមួយនឹង ភ្នាក់ងារសំងាត់របស់អាមេរិក

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RT ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសរុស្ស៊ី ហៅកាត់ថា SVR នៅតែបន្តរក្សាទំនាក់ទំនងជាមួយ ទីភ្នាក់ងារសំងាត់អាមេរិក CIA នៅឡើយហើយនេះគឺជាអ្វីដែល បានអះអាងដោយប្រធាន SVR លោក Sergey Naryshkin ទៅកាន់ទស្សនាវដ្តីការពារជាតិ របស់រុស្ស៊ីកាលពីសប្តាហ៍មុន។

លោកប្រធានបាននិយាយថា ការប្រាស្រ័យទាក់ទងគ្នាបែបនេះ ជួយកាត់បន្ថយភាពតានតឹងដែលមិនចាំបាច់ ទោះបីជាភាពមិនច្បាស់លាស់ កំពុងកើនឡើងជុំវិញលទ្ធផលនៃ ការប្រឈមមុខនឹងភូមិសាស្ត្រ នយោបាយរវាងរុស្ស៊ី និងលោកខាងលិចក៏ដោយ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការពិគ្រោះយោបល់រវាង SVR និង CIA គឺជារឿងដ៏កម្រមួយ ប៉ុន្តែវាត្រូវបានធ្វើឡើងជាទៀងទាត់។ ទាំងនេះគឺជាអ្វីដែលលោកNaryshkin បាននិយាយថានៅពេលដែល ត្រូវបានសួរថាតើទំនាក់ទំនងផ្ទាល់ រវាងសេវាស៊ើបការណ៍សម្ងាត់ទាំងពីរនៅតែមាន និងថាតើវាអាចត្រូវបាន ប្រើប្រាស់ម្តងទៀតដែរឬទេ។

ប្រធានចារកម្មរុស្ស៊ីរូបនេះក៏បានបន្ថែមដែរថា ការសន្ទនាប្រកបដោយវិជ្ជាជីវៈគឺមានប្រយោជន៍ ជាពិសេសសម្រាប់កាត់បន្ថយ ភាពតានតឹងអន្តរជាតិ និងការយល់ច្រឡំរវាងប្រជាជាតិនានា ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក មិនបានបង្ហាញថាតើភ្នាក់ងាសំងាត់ទាំងពីរ បានធ្វើទំនាក់ទំនងញឹកញាប់ប៉ុណ្ណានោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top