ព័ត៌មានអន្តរជាតិ

ការនាំចូលអាហារសមុទ្រពីជប៉ុន ក្នុងប្រទេសចិន ធ្លាក់ចុះយ៉ាងគំហុក

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT តាមរយៈការដកស្រង់របាយការណ៍ទិន្នន័យគយបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចូលគ្រឿងសមុទ្ររបស់ប្រទេសចិន ពីប្រទេសជប៉ុនបានធ្លាក់ចុះជាង២ភាគ៣ នៅក្នុងខែសីហា បន្ទាប់ពីទីក្រុងប៉េកាំងបានណែនាំការហាមឃាត់ លើផលិតផលសមុទ្រពីប្រទេស ជិតខាងរបស់ខ្លួនថ្មីៗកន្លងមក។

ប្រភពដដែលបានសរសេរទៀតថាការនាំចេញ គ្រឿងសមុទ្រពីប្រទេសជប៉ុន បានធ្លាក់ចុះដល់ទៅ៦៧,៦ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលល្បឿននៃការធ្លាក់ចុះនៃការនាំចូលបានកើនឡើងពី២៨,៥ភាគរយនៅក្នុងខែកក្កដា។

រំលឹកថារដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់បម្រាមភ្លាមៗលើការ នាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុង ការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលអាចនឹងរងការប៉ះពាល់ទៅក្នុងមហាសមុទ្រ ហើយការអនុវត្តនោះបានចាប់ផ្តើមតាំងតែពីថ្ងៃទី២៤ខែសីហាមកម្ល៉េះ។

តាមរយៈនេះប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្ យលើផលិតផលសមុទ្ររបស់ជប៉ុនសម្រាប់ សារធាតុវិទ្យុសកម្មតាំងពីដើមខែកក្កដា ដែលបណ្តាលឱ្យ ទំនិញត្រូវបានរាំងស្ទះជាច្រើនសប្តាហ៍មកហើយនៅត្រឹមទីតាំងគយ៕

ប្រែសម្រួល៖ស៊ុនលី

To Top