បរទេស៖ កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង Space X បាននិយាយថា កងទ័ពអ៊ុយក្រែនបានទទួលរង ការខាតបង់យ៉ាងច្រើនក្នុងអំឡុងពេល ការវាយលុករបស់ទីក្រុងគៀវ ខណៈដែលអ្វីដែលទទួលបាន គឺស្ទើរតែគ្មានលទ្ធផលទាំងអស់។
យោងតាមការដកស្រង់របស់ RT បានបង្ហាញថាលោក Musk បានសរសេរនៅលើបណ្តាញ X (អតីត Twitter) កាលពីថ្ងៃអាទិត្យ ដោយមហាសេដ្ឋីអាមេរិកបានអត្ថាធិប្បាយ លើការបង្ហោះរបស់វិនិយោគិន និងសហគ្រិន David Sacks ដែលបានចែករំលែកអត្ថបទមួយ ដោយអ្នកវិភាគ David Pyne ដោយបញ្ជាក់ថាការទទួលបាន ទឹកដីអ៊ុយក្រែនពីការវាយលុក ដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ គឺមានតិចតួចណាស់ដែលពួកគេ ស្ទើរតែមិនអាចទទួលយកបាន។
ក្នុងនោះ RT មើលឃើញថាអ្វីដែលលោក Musk បានសរសេរគឺបានបង្ហាញយល់ស្រប នឹងការវាយតម្លៃនេះដោយសរសេរថា ការស្លាប់មានចំនួនច្រើនណាស់ ដោយឡែកលទ្ធផលដែលទទួលបាន មានទំហំតិចតួចខ្លាំងទៅវិញ។
គួរឲ្យដឹងដែរថា កងកម្លាំងយោធារបស់រដ្ឋាភិបាល ក្រុងកៀវបានបាត់បង់ទាហានជាង ៧១០០០ នាក់មកហើយចាប់តាំងពីប្រតិបត្តិការវាយបករបស់ខ្លួន បានចាប់ផ្តើមកាលពីដើមខែមិថុនា ខណៈដែលមិនអាចទទួល បានមូលដ្ឋានដ៏សំខាន់ណាមួយនេះបើតាមការអះអាង ដោយភាគីរបស់ក្រុងម៉ូស្គូ ៕
ប្រែសម្រួល៖ ស៊ុន លី