វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បានយល់ព្រមជា មួយ អនុប្រធានាធិបតីចិន លោក Han Zheng ដើម្បីរក្សាទំនាក់ ទំនងបើកចំហរ និងរៀបចំកិច្ចប្រជុំថ្នាក់ មន្រ្តីជាន់ ខ្ពស់នៅក្នុងសប្តាហ៍ ខាងមុខនេះ” ។
កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចក្នុងអំឡុងពេល កិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងញូវយ៉ក ខាងក្រៅមហាសន្និបាត ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលជាការចុង ក្រោយបំផុត នៃការទំនាក់ទំនង ដោយផ្ទាល់កម្រិតខ្ពស់រវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នៅពេលដែលពួកគេថ្លឹងថ្លែង ពីកិច្ចប្រជុំកំពូល នៃមេដឹកនាំរបស់ពួកគេនៅចុងឆ្នាំនេះ បើទោះបីជាមានវិស័យជាច្រើននៅមិនទាន់ យល់ស្របគ្នាក៏ដោយ។
លោក Blinken បានឲ្យដឹងបន្ទាប់ពីពួកគេអង្គុយនៅប្រទេសចិនថា “តាមទស្សនៈរបស់សហរដ្ឋអាមេរិក ការទូតទល់មុខគ្នា គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយជាមួយតំបន់ ដែលយើងមិនយល់ស្រប ហើយក៏ជាមធ្យោបាយដ៏ល្អបំផុត ដើម្បីស្វែងរកផ្នែកនៃកិច្ចសហប្រតិបត្តិការ រវាងយើងផងដែរ” ។
លោកបន្ដថា “ពិភពលោករំពឹងថា ពួកយើងនឹងគ្រប់គ្រងទំនាក់ទំនង របស់យើងប្រកបដោយការទទួលខុសត្រូវ ហើយសហរដ្ឋអាមេរិក ប្តេជ្ញាធ្វើដូច្នេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចប្រជុំនេះបានធ្វើឡើងមួយ ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលទាំងពីរ បានឲ្យដឹងថា ជំនួយការសន្តិសុខជាតិកំពូល របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងលោក Jake Sullivan អ្នកការទូតជាន់ខ្ពស់បំផុតរបស់ចិន លោក វ៉ាង យី មានពេលជាច្រើនម៉ោងនៃអ្វី ដែលពួកគេហៅថា ការពិភាក្សាដោយស្មោះត្រង់ សំខាន់ និងស្ថាបនា ៕
ប្រែសម្រួល ឈូក បូរ៉ា