ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី ៖ ចិន និងរុស្ស៊ី មានទំនួលខុសត្រូវ ក្នុងការរក្សាស្ថិរភាព ជាយុទ្ធសាស្ត្រសកល

ប្រភព៖ Xnnhua

ម៉ូស្គូ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ក្នុងនាមជាប្រទេសសំខាន់ៗ ក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី ត្រូវមានការទទួលខុសត្រូវយ៉ាងសំខាន់​ ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល និងជំរុញការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។

​នៅក្នុងនោះដែររដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា នៅចំពោះមុខការកើនឡើង នៃលទ្ធិឯកតោភាគី អនុត្តរភាព និងការប្រឈមមុខដាក់គ្នា ក្នុងប្លុក ប្រទេសចិន និងរុស្ស៊ីគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគី និយមពិតប្រាកដ ដោយលោកបាន​ធ្វើ​ការ​កត់សម្គាល់ ​ក្នុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov ។

លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ផងដែរនោះ បានឲ្យដឹងថា ប្រទេសទាំងពីរក៏គួរ តែធ្វើតាមនិន្នាការនៃសម័យកាល ទំនួលខុសត្រូវក្នុងឋានៈជាប្រទេសធំៗ និងបំពេញកាតព្វកិច្ច អន្តរជាតិតាមតម្រូវការ។

លោកក៏បានអំពាវនាវឱ្យភាគីទាំងពីរ លើកកម្ពស់ពហុប៉ូលក្នុងពិភពលោក និងជំរុញការអភិវឌ្ឍន៍អភិបាលកិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមធម៌ជាងមុន តាមរយៈការពង្រឹង ការសម្របសម្រួលជាយុទ្ធសាស្ត្រ។

លោក វ៉ាង យី បានលើកឡើងថា ក្នុងនាមជាប្រទេសធំៗ ក្នុងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក​ថា ប្រទេសចិន និងរុស្ស៊ី មានទំនួលខុសត្រូវសំខាន់ក្នុងការរក្សាស្ថិរភាព ជាយុទ្ធសាស្ត្រសកល និងការលើកកម្ពស់ការអភិវឌ្ឍន៍ និងវឌ្ឍនភាពពិភពលោក។

លោក បន្ដថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ី បានរក្សាសន្ទុះ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្លាស់ប្តូរវប្បធម៌ចម្រុះពណ៌ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃការផ្លាស់ប្តូរបុគ្គលិក។

លោកបន្ថែមថា ទំនាក់ទំនងចិន-រុស្ស៊ី ដែលមានទំនាក់ទំនងមិត្តភាព ជាអ្នកជិតខាងល្អជាអចិន្ត្រៃយ៍ ការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍន៍ និងការរស់ឡើងវិញនៃប្រទេសទាំងពីរ និងនាំមកនូវផលប្រយោជន៍សំខាន់ៗ សម្រាប់ប្រជាជនទាំងពីរ ។

សម្រាប់ផ្នែករបស់លោក លោក Lavrov បានលើកឡើងថា កាលពីខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចប្រកប ដោយជោគជ័យនៅប្រទេសរុស្ស៊ី និងបានជួបប្រជុំដ៏សំខាន់មួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានកំណត់ទិសដៅ សម្រាប់អនាគតនៃទំនាក់ទំនងរុស្ស៊ី-ចិន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top