ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៥,៧ភាគរយនៅឆ្នាំនេះ

ប្រភព ៖Xinhua

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៥,៧ ភាគរយនៅឆ្នាំនេះបើធៀបនឹងការព្យាករណ៍ ៦ ភាគរយនៅក្នុងរបាយការណ៍ខែមេសា។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យមនៅឆ្នាំនេះ ដោយសារអតិផរណា និងការកើនឡើងជាសកល មុនពេលកើនឡើងនៅឆ្នាំ២០២៤ ដោយសារសម្ពាធតម្លៃធូរស្រាល នេះបើយោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍បានឲ្យដឹងថា ការព្យាករណ៍ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៤ ត្រូវបានរក្សានៅកម្រិត ៦,២ភាគរយ ជាមួយនឹងការប្រើប្រាស់គ្រួសារ និងការចំណាយសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គម ដែលរួមចំណែកដល់ការពង្រីកសេដ្ឋកិច្ច។

លោក Pavit Ramachandran នាយក ADB ប្រចាំនៅហ្វីលីពីន បានឲ្យដឹងថា “រឿងកំណើនរបស់ប្រទេសហ្វីលីពីន នៅតែរឹងមាំ បើទោះបីជាមានការរំពឹងទុកកម្រិតមធ្យមនៅឆ្នាំ២០២៣។ ការវិនិយោគសាធារណៈ និងការចំណាយឯកជន ដែលជំរុញដោយអត្រាគ្មានការងារធ្វើទាប ការកើនឡើងជានិរន្តរភាពនៃការផ្ញើប្រាក់ពីប្រទេសហ្វីលីពីន និងសេវាកម្មជំរុញខ្លាំងរួមទាំងវិស័យទេសចរណ៍នឹងគាំទ្រដល់កំណើន”។

លោកបានបន្ថែមថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាលគួរតែជំរុញការប្រើប្រាស់ ជំរុញការងារ និងជំរុញការវិនិយោគបន្ថែមទៀត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍នេះបានឲ្យដឹងទៀតថា ហានិភ័យធ្លាក់ចុះ ចំពោះទស្សនវិស័យទំនងជានឹងកើតចេញពីការនាំមុខជាសកល ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងសេដ្ឋកិច្ចជឿនលឿនធំៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top