ព័ត៌មានអន្តរជាតិ

ADB ព្យាករ​ណ៍កំណើន​រឹងមាំ ​ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុង​តំបន់​អាស៊ី ចំពេល​មាន​ហានិភ័យ

ប្រភព ៖Xinhua

ម៉ានីល៖ យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៃសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករណ៍ថា នឹងនៅតែរឹងមាំ ទោះបីជាហានិភ័យ ចំពោះទស្សនវិស័យកំពុងកើនឡើងក៏ដោយ។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៣ ព្យាករណ៍ថា សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់នឹងកើនឡើង ៤,៧ភាគរយនៅឆ្នាំនេះ ដែលជាការពិនិត្យឡើងវិញធ្លាក់ចុះបន្តិចពីការព្យាករណ៍ពីមុន ៤,៨ភាគរយ។ ការព្យាករណ៍កំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៨ភាគរយ។

របាយការណ៍នេះបានឲ្យដឹងថា កំណើននៅក្នុងតំបន់ មានភាពល្អប្រសើរ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជំរុញដោយការបើកឡើងវិញ របស់ប្រទេសចិន តម្រូវការក្នុងស្រុក ដែលមានសុខភាពល្អ ការងើបឡើងវិញ នៃវិស័យទេសចរណ៍ ការផ្ទេរប្រាក់ដ៏រឹងមាំ និងស្ថានភាពហិរញ្ញវត្ថុមានស្ថិរភាព ទោះបីជាទស្សនវិស័យពិភពលោក ចុះខ្សោយបានកាត់បន្ថយតម្រូវការ នាំចេញក៏ដោយ។

របាយការណ៍នេះបានព្យាករណ៍ពីកំណើនរបស់ប្រទេសចិនក្នុងអត្រា ៤,៩ភាគរយនៅឆ្នាំនេះពី ៥ ភាគរយនៅក្នុងរបាយការណ៍ខែមេសា ដែលបង្ហាញពីទំនុកចិត្តរបស់ ADB ចំពោះសុខភាពរបស់សមាជិក សេដ្ឋកិច្ចធំបំផុតរបស់ខ្លួន។

ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ វិស័យសេវាកម្ម ដែលមានភាពធន់ ការផ្ទេរប្រាក់ដែលមានសុខភាព ល្អទៅកាន់តំបន់ និងការកែលម្អលក្ខខណ្ឌហិរញ្ញវត្ថុ សុទ្ធតែជួយគាំទ្រសកម្មភាព សេដ្ឋកិច្ច ហើយអតិផរណាកំពុងស្រកចុះ នៅក្នុងសេដ្ឋកិច្ចភាគច្រើន បន្ទាប់ពីបានឡើងដល់កំពូលកាលពីឆ្នាំមុន ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានប្រាប់សន្និសីទសារព័ត៌មានមួយថា “តំបន់អាស៊ីកំពុងអភិវឌ្ឍន៍ បន្តមានកំណើនកើនឡើងយ៉ាងរឹងមាំ ហើយសម្ពាធអតិផរណាកំពុងធ្លាក់ចុះ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top