ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គំនិតផ្តួចផ្តើម ស្តីពីពាណិជ្ជកម្មសេរី ដែលអឺរ៉ុបប្រកាន់ខ្ជាប់ រហូតមកមិន គួរនិយាយបានតែមាត់នោះទេ

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សំដៅចំពោះរឿង ដែលលោកស្រីUrsula vonder Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុបបានប្រកាសថា នឹងបំផុសការស៊ើបអង្កេតប្រឆាំង នឹងការផ្តល់ប្រាក់ឧបត្ថម្ភធន ចំពោះរថយន្តដើរដោយ ថាមពលអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យផ្ទៃក្នុង ប្រទេសអឺរ៉ុប ធ្វើការជជែកដេញដោលយ៉ាងខ្លាំង ។ សំឡេងប្រកបដោយវិចារណញ្ញាណមួយចំនួន ក្នុងមតិសាធារណៈលោកខាងលិច បានយល់ឃើញថា ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប បានឆ្លុះបញ្ចាំងពីការភ័យខ្លាចការប្រកួតប្រជែង ដោយយុត្តិធម៌ របស់មនុស្សមួយចំនួននៅអឺរ៉ុប ។

បើនិយាយ ចំពោះឧស្សាហកម្មរថយន្តដើរដោយ ថាមពលអគ្គិសនី ទីផ្សារអឺរ៉ុបគឺជាទីផ្សារ ដ៏សំខាន់ក្នុងការប្រកួតប្រជែង លើទូទាំងពិភពលោក ។ នាពេលបច្ចុប្បន្ននេះ អនុបាតក្នុងទីផ្សារអឺរ៉ុប នៃរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិនប្រហែលជា៨ភាគរយ ដែលមិនមានកម្រិតខ្ពស់ទេ ហើយនៅតែស្ថិតក្នុងដំណាក់កាល នៃការព្យាយាមបង្កើតអាជីព ។ បើមើលពីតម្លៃ តម្លៃលក់នៃម៉ាករថយន្តដើរ ដោយថាមពលអគ្គិសនីសំខាន់ៗ របស់ប្រទេសចិននៅក្នុងទីផ្សារអឺរ៉ុប គឺខ្ពស់ជាងរថយន្តនៅក្នុងទីផ្សារ ក្នុងស្រុករបស់ប្រទេសចិន វាគ្រាន់តែមានឧត្តមភាពខាងតម្លៃមួយចំនួនប៉ុណ្ណោះ បើប្រៀបធៀបនឹងម៉ាក ក្នុងតំបន់អឺរ៉ុប ។ ដូច្នេះ ហេតុផលរបស់សហភាពអឺរ៉ុប ដែលបំផុសការ ស៊ើបអង្កេតប្រឆាំង នឹងការផ្តល់ប្រាក់ឧបត្ថម្ភធន ចំពោះរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិន គឺមិនសមហេតុផលទាល់តែសោះ ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិនបានបង្ហាញពីកម្លាំង ប្រកួតប្រជែងយ៉ាងខ្លាំងបង្គួរក្នុងទីផ្សារ មូលហេតុសំខាន់គឺ ក្រុមហ៊ុនរថយន្ត របស់ប្រទេសចិនបានកំណត់” យុទ្ធសាស្ត្រ”តាំងពីដំបូងម្ល៉េះ ហើយបន្តជំរុញការ ច្នៃប្រឌិតថ្មី ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែ សង្វាក់ផ្នែកផ្គត់ផ្គង់ពាក់ព័ន្ធ របស់ប្រទេសចិនមានភាព កាន់តែពេញលក្ខណៈនិង គ្រប់ជ្រុងជ្រោយជាងប្រទេសដទៃទៀត ។ ប្រទេសអឺរ៉ុបនិងក្រុមហ៊ុនរថយន្តធំៗមួយចំនួនមានការព្រួយបារម្ភថា ទីផ្សារអឺរ៉ុបនឹងត្រូវបានកាន់កាប់ ដោយរថយន្តថាមពលថ្មីរបស់ប្រទេសចិន ។ នេះប្រហែលជាចេតនាពិតប្រាកដ របស់សហភាពអឺរ៉ុបក្នុងការបំផុសអ្វី ដែលហៅថាការស៊ើបអង្កេត។
ប្រទេសចិនជាទីផ្សារ ដ៏សំខាន់ សម្រាប់ក្រុមហ៊ុន ផលិតរថយន្តអឺរ៉ុប ជាយូរមកហើយ ។ រដ្ឋាភិបាលចិនមិន ដែលបង្កើតឧបសគ្គណាមួយ សម្រាប់ការចូលក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ ដែលធានាឱ្យពួកគេអាចទទួលបានប្រាក់ចំណេញ យ៉ាងច្រើនដោយនឹងនរជាបន្តបន្ទាប់។ នៅពេលដែលរថយន្តដើរ ដោយថាមពលថ្មីរបស់ប្រទេសចិនរីកចម្រើនឡើង ហេតុអ្វីបានជាអឺរ៉ុប មិនអាចកាន់អាកប្បកិរិយាដូចគ្នា? ការលើកអ្វីដែលហៅថា “ការប្រកួតប្រជែងដោយស្មើភាព” ធ្វើជាលេសដើម្បីអនុវត្តការស៊ើបអង្កេត ប្រឆាំងនឹងការផ្តល់ប្រាក់ ឧបត្ថម្ភធន និងអនុវត្តការគាំពារ និយមយ៉ាងកម្រោល វាមិនត្រឹមតែរំលោភបំពាន លើគោលការណ៍ ប្រកួតប្រជែងនៃសេដ្ឋកិច្ចទីផ្សារ ដែលប្រកបដោយ សមភាពនឹងភាពបើកចំហប៉ុណ្ណោះទេ ថែមទាំងក៏ដើរតាមផ្លូវបញ្ច្រាស នៃគំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសេរី ដែលអឺរ៉ុបប្រកាន់ខ្ជាប់ជានិច្ចទៀតផងដែរ។
តាមពិត អឺរ៉ុបគឺជាមូលដ្ឋានផលិតរថយន្ត ដ៏សំខាន់លើពិភពលោក ។ វាបានប្រមូលផ្តុំយ៉ាងស៊ីជម្រៅនូវម៉ាក ធនធានមនុស្សនិងបច្ចេកទេស ដែលមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការធ្វើឱ្យឧស្សាហកម្មរថយន្តដើរ ដោយថាមពលអគ្គិសនី មានភាពកាន់តែខ្លាំងនិងកាន់តែធំ។ ឆ្លើយតបនឹងការប្រកួតប្រជែងខាងក្រៅដោយសកម្ម ហើយលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងផ្នែកឧស្សាហកម្ម របស់ខ្លួនក្នុងបរិយាកាសទីផ្សារដ៏យុត្តិធម៌ អឺរ៉ុបគួរតែមានជំនឿចិត្តលើខ្លួនឯងបែបនេះ ។

ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ ដែលឯកតោភាគីនិយមនិងការគាំពារនិយមបានងើបឡើងវិញជាបន្តបន្ទាប់ ចិននិងអឺរ៉ុបចាំបាច់ត្រូវដោះស្រាយ ការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា រួមគ្នាប្រឆាំង នឹងការគាំពារនិយមផ្នែកពាណិជ្ជកម្ម និងគាំពារស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ ផ្គត់ផ្គង់សកល ។ នេះទើបជាទង្វើដែលស្របទៅ តាមនិន្នាការប្រវត្តិសាស្ត្រនិង ក្រឹត្យក្រមនៃទីផ្សារ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top