យូអិន៖ សិទិ្ធបរិស្ថានដែលទទួលបានដោយមនុស្សជាតិ គឺជាសិទ្ធិរបស់មនុស្សរួម ហើយការគ្រប់គ្រង និងការចោលសារធាតុគ្រោះថ្នាក់មិនមែនជាបញ្ហារបស់ប្រទេសនោះទេ អ្នកជំនាញចិនបានប្រាប់អង្គប្រជុំលើកទី៥៤ ដែលកំពុងបន្តនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពី ថ្ងៃអង្គារ។
ដោយសំដៅលើទង្វើនៃការបោះចោលសារធាតុគ្រោះថ្នាក់ លោក Li Shouping អ្នកជំនាញមកពីសង្គមចិន សម្រាប់ការសិក្សាសិទ្ធិមនុស្ស និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង បានឲ្យដឹងថា “វាគួរតែពិចារណាលើកត្តាបរិស្ថាន សុខភាព និងសុវត្ថិភាព និងកត្តាផ្សេងៗទៀត”។
ក្នុងអំឡុងពេលសន្ទនាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់សិទ្ធិមនុស្សនៃការគ្រប់គ្រងប្រកបដោយគុណភាពបរិស្ថាន និងការចោលកាកសំណល់ និងសារធាតុគ្រោះថ្នាក់ លោក Li បានលើកឡើងថា សហគមន៍អន្តរជាតិ គួរតែយកចិត្តទុកដាក់លើបញ្ហាបែបនេះ។
កាលពីថ្ងៃទី២៤ ខែសីហា ដោយមិនអើពើនឹងការសង្ស័យ និងការប្រឆាំងដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិ រដ្ឋាភិបាលជប៉ុន បានបញ្ចេញទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វុគូស៊ីម៉ា ដែលបានបំផ្លាញចូលទៅក្នុងសមុទ្រ។
លោកបានលើកឡើងថា “អ្វីដែលជប៉ុន បានធ្វើ គឺផ្ទេរហានិភ័យដល់ពិភពលោក ពង្រីកការឈឺចាប់ដល់មនុស្សជាតិជំនាន់ក្រោយ ធ្វើឱ្យខ្លួនជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ី និងជាអ្នកបំពុលបរិស្ថានសមុទ្រជាសកល”៕ ប្រែសម្រួល ឈូក បូរ៉ា