ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី៖ សង្គ្រាមរុស្ស៊ី មិនត្រឹមតែសម្រាប់ទីក្រុងគៀវ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល

ប្រភព៖ Kyodo

យូអិន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានព្យាយាមស្វែង រកការគាំទ្រ ប្រទេសរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅឯទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដោយពន្យល់ពីបញ្ហានៃសង្រ្គាម ដែលកំពុងបន្តរបស់រុស្ស៊ី មិនត្រឹមតែសម្រាប់ទីក្រុងគៀវ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ។

ចូលរួមមហាសន្និបាតរបស់ស្ថាប័នពិភពលោកដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន លោក ហ្វេឡិនស្គី បានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីប្រើ “អាវុធ” សំខាន់ៗដូចជាអាហារ និងថាមពល បន្ថែមពីលើការគំរាមកំហែងនុយក្លេអ៊ែរ។

ដោយពាក់អាវពណ៌កាគីពាណិជ្ជសញ្ញារបស់គាត់ លោក ហ្សេឡិនស្គី បានលើកឡើងថា វាច្បាស់ណាស់ថា ឧបាយកលរបស់រុស្ស៊ី លើតម្លៃទីផ្សារសម្រាប់តម្រូវការបែបនេះ ដែលបានជះឥទ្ធិពលពីទ្វីបអាហ្រ្វិកមកអាស៊ី គឺក្នុងគោលបំណងជំរុញប្រទេសផ្សេងទៀតឱ្យទទួលស្គាល់ទឹកដី ដែលកាន់កាប់ដោយទីក្រុងម៉ូស្គូ។

លោក ហ្សេឡិនស្គី ដែលបានថ្លែងសុន្ទរកថាជាភាសាអង់គ្លេសថា “គោលដៅនៃសង្រ្គាមបច្ចុប្បន្នប្រឆាំងនឹងអ៊ុយក្រែន គឺដើម្បីបង្វែរទឹកដីរបស់យើង ប្រជាជនរបស់យើង ជីវិតរបស់យើង និង ធនធានរបស់យើង ទៅជាអាវុធប្រឆាំងនឹងអ្នក ប្រឆាំងនឹងបទបញ្ជាផ្អែកលើច្បាប់អន្តរជាតិ” ។

លោកបានសម្ដែងការសោកស្ដាយថា ទោះបីជាមានអនុសញ្ញា ជាច្រើនប្រឆាំងនឹងអាវុធក៏ដោយ “មិនមានការរឹតត្បិតពិតប្រាកដ លើការផលិតអាវុធទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top