បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានអះអាងថា រុស្ស៊ីគឺជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសរបស់លោកដូចលោកខាងលិចដែរ ដោយក្នុងនោះលោកក៏បានចង្អុលបង្ហាញក្នុងចំណោមរឿងផ្សេង ទៀតរបៀបដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យទីក្រុងអង់ការ៉ានូវភាពងាយស្រួលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែតលោក Erdogan ចំពោះភាពជឿជាក់លើការសន្យាដែលបានធ្វើឡើងកាលពីដើមខែនេះដោយរុស្ស៊ី ក្នុងការផ្តល់គ្រាប់ធញ្ញជាតិមួយលានតោន ទៅកាន់ទ្វីបអាហ្វ្រិកតាមរយៈតួគី ។
មេដឹកនាំតួគីរូបនេះបានឆ្លើយតបដោយនិយាយថាគាត់ គ្មានហេតុផលមិនទុកចិត្តពួកគេទេ ដោយបន្ថែមថា ចំពោះវិសាលភាពលោកខាងលិចអាចទុកចិត្តបានរុស្ស៊ី ក៏គួរឱ្យទុកចិត្តដូចគ្នានិងក្នុងកម្រិតប្រហាក់ ប្រហែលគ្នាផងដែរ។
ការដឹកជញ្ជូននេះមានគោលបំណងជួយកាត់ បន្ថយតម្លៃនៅក្នុងប្រទេសក្រីក្រ បន្ទាប់ពីទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅត្រឡប់មកវិញកាលពីខែកក្កដា។
លោក Erdogan ក៏បានពន្យល់ដែរថាសម្រាប់រយៈពេល៥០ឆ្នាំ ចុងក្រោយនេះ យើងបានរង់ចាំនៅការបើកទ្វាររបស់ EU ហើយនៅពេលនេះ ខ្ញុំជឿជាក់លើប្រទេសរុស្ស៊ីដូចដែលខ្ញុំជឿជាក់លើលោកខាងលិច៕
ប្រែសម្រួល៖ស៊ុនលី