ព័ត៌មានអន្តរជាតិ

លោក Putin អះអាងដោយផ្ទាល់ថា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិន

AFP
" "

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់កាលពីថ្ងៃម្សិលមិញហើយថា លោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ច ក្រៅប្រទេសលើកដំបូង នៅឆ្នាំ២០២៣នេះ។

យោងតាមការចេញផ្សាយរបស់ RT លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏បានបញ្ជាក់ដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកពូទីននឹងជួបសមភាគីចិនលោក Xi Jinping។

" "

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ លោក Putin បានសរសើរអំពីការពិភាក្សា ជាមួយនឹងលោកជាមួយលោក Xi ដែលធ្វើឡើងក្នុងខែមីនាថា គឺជាភាពជោគជ័យខ្លាំងនិងអស្ចារ្យ ដោយកត់សម្គាល់ថា វាបានផ្តល់នូវកម្លាំងកាន់តែខ្លាំង ដល់ទំនាក់ទំនងទ្វេភាគី។ .

" "

គួរឲ្យដឹងដែរថាក្នុងនោះផងដែរ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក រីករាយក្នុងការទទួលយកការអញ្ជើញពីលោក Xi ឱ្យទៅបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងខែតុលានេះ ដែលជាផ្នែកមួយនៃការជំរុញរបស់មេដឹកនាំចិន ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ច ចុងក្រោយរបស់លោក Putin ទៅកាន់ប្រទេសចិន គឺនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ពោលគឺបន្តិចមុនពេលជម្លោះអ៊ុយក្រែន បានចាប់ផ្តើមកើតឡើង៕

ប្រែសម្រួល៖ ស៊ុន លី

To Top