លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី ២១ ខែកញ្ញាថា ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩ ដែលធ្វើឡើងនៅទីក្រុងហាងចូវ ព្រមទាំងរៀបចំពិធីបដិសណ្ឋរកិច្ចនិងសកម្មភាពទ្វេភាគី ជាមួយមេដឹកនាំបរទេសដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី។
មេដឹកនាំបរទេសដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីរួមមានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីនេះនៅមាន ប្រធានាធិបតីស៊ីរី ,ព្រះរាជទាយាទកូវ៉ែត , នាយករដ្ឋមន្ត្រីនេប៉ាល់ ,នាយករដ្ឋមន្ត្រីទីម័រខាងកើត, នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងប្រធានសភាជាន់ទាបម៉ាឡេស៊ី៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន