ព័ត៌មានអន្តរជាតិ

ព្រះរាជាអង់គ្លេស អំពាវនាវសុំឲ្យបារាំង និងអង់គ្លេស ពង្រឹងឡើងវិញនូវមិត្តភាពនឹងគ្នា

Xinhua


ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ព្រះរាជា Charles III របស់ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃពុធ បានអំពាវនាវឱ្យចក្រភពអង់គ្លេស និងបារាំង “ពង្រឹង” មិត្តភាពរបស់ពួកគេឡើងវិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី២១ ។


ការយាងមកដល់ប្រទេសបារាំងនៅរសៀលថ្ងៃពុធសម្រាប់ការយាងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់ព្រះរាជា Charles III បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសោយក្រយានាពេលល្ងាចថ្នាក់រដ្ឋដែលរៀបចំដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Versailles ។

ព្រះរាជា Charles III ទ្រង់បានសាទរចំពោះ “ទំនាក់ទំនងដែលស្ថិតស្ថិរ” រវាងចក្រភពអង់គ្លេស និងបារាំង ដោយទ្រង់បានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រជាជនអង់គ្លេស និងបារាំង គឺ “ខ្លាំងណាស់” និងតំណាងឱ្យមរតកឈាមជីវិតរបស់Entente Cordiale ដែលបានចុះហត្ថលេខាដោយប្រទេសទាំង២ក្នុងឆ្នាំ១៩០៤ ។

ទ្រង់បានមានព្រះបន្ទូលទៀតថា វាដល់ពេលហើយដែលត្រូវពង្រឹងចំណងមិត្តភាពទ្វេភាគីឡើងវិញដើម្បីធានាថា វាអាចជួយដោះស្រាយនឹងបញ្ហាប្រឈមនៅក្នុងសតវត្សរ៍ទី២១នេះ ។

ព្រះរាជា Charles III បានមានព្រះបន្ទូលថា “ពិតណាស់ទំនាក់ទំនងរបស់យើងមិនតែងតែមានភាពត្រង់ទាំងស្រុងនោះទេ” ដោយទ្រង់បានមានបន្ទូលទៀតថា ប្រទេសទាំង២មាន “ប្រវត្តិសាស្រ្តដ៏យូរអង្វែង និងស្មុគស្មាញ” ។

ទ្រង់បានសង្កត់ធ្ងន់ទៅកាន់លោក Macron ថា “នៅក្នុងរឿងទាំងអស់នេះ យើងអាចពឹងផ្អែកលើមិត្តភាពដ៏រឹងមាំរបស់យើង ដែលត្រូវបានបន្ត និងពង្រឹងឡើងវិញជាមួយមនុស្សជំនាន់ថ្មីរៀងៗខ្លួន” ។

សម្រាប់ លោក Macron វិញ បានថ្លែងថា ដំណើរយាងទស្សនកិច្ចរបស់ព្រះរាជា Charles III មកកាន់ប្រទេសបារាំង គឺជា “ការកើតសរសើរ” ចំពោះអតីតកាល និង “ការធានា” ដល់អនាគត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top